ពានរង្វាន់បាល់ទះបុរសកម្រិតពិភពលោក 2022 FIVB Volleyball Men’s World Championship បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយមានក្រុមប៉ូឡូញ,ប្រេស៊ីល,ស្លូវ៉ាគី និងអ៊ីតាលី សុទ្ធតែជាបេក្ខភាពសំខាន់នៅវគ្គនេះ។
ពានរង្វាន់ 2022 FIVB Volleyball Men’s World Championship រៀបចំចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដែលមានប៉ូឡូញ និងស្លូវ៉ាគី ជាសហម្ចាស់ផ្ទះ ព្រមទាំងមានក្រុមខ្លាំងៗមកពីជុំវិញពិភពលោកចំនួន២៤ប្រទេសចូលរួម។
លទ្ធផលវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃ១០ កញ្ញា មាន៖
-ប៉ូឡូញ ៣-២ អាមេរិក
-អាហ្សង់ទីន ១-៣ ប្រេស៊ីល
-ស្លូវ៉ាគី ៣-១ អ៊ុយក្រែន
-អ៊ីតាលី ៣-២ បារាំង
កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖
-ប៉ូឡូញ ប៉ះ ប្រេស៊ីល
-ស្លូវ៉ាគី ប៉ះ អ៊ីតាលី