ក្រុមបាល់ទះបុរសអ៊ីតាលី ក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទះកម្រិតពិភពលោកឆ្នាំ២០២២ FIVB Volleyball Men’s World Championshipនេះក្រោយយកឈ្នះលើក្រុមម្ចាស់ផ្ទះនិងជាក្រុមឈរលេខ១ពិភពលោក គឺប៉ូឡូញ ក្នុងវគ្គផ្ដាច់ព្រ័ត្រ រាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នេះនៅទីក្រុង Katowice។
ការប្រកួតយកជើងឯក ឆ្នាំនេះក្រុមអ៊ីតាលី បានយកឈ្នះប៉ូឡូញ ដោយលទ្ធផល៣សិតទល់១សិត ខណៈវគ្គមេដាយសំរឹទ្ធិ ក្រុមប្រេស៊ីល បានយកឈ្នះលើក្រុមស្លូវ៉ានី ដោយលទ្ធផល ៣សិតទល់១សិត។
ខាងក្រោមនេះជាវីដេអូហាយឡាយនៃការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង អ៊ីតាលី ជាមួយប៉ូឡូញ៖
ខាងក្រោមនេះជាវីដេអូប្រកួតវគ្គមេដាយសំរឹទ្ធិ រវាងប្រេស៊ីល ជាមួយស្លូវ៉ានី៖
ពានរង្វាន់ឯកត្តជនដែលកីឡាករទទួលបានមាន៖
*Most Valuable Player៖ Simone Giannelli (អ៊ីតាលី)
*Best Setter៖ Simone Giannelli (អ៊ីតាលី)
*Best Outside Spikers៖ Yoandy Leal (ប្រេស៊ីល), Kamil Semeniuk (ប៉ូឡូញ)
*Best Opposite Spiker៖ Bartosz Kurek (ប៉ូឡូញ)
*Best Middle Blockers៖ Mateusz Bieniek (ប៉ូឡូញ) Gianluca Galassi (អ៊ីតាលី)
*Best Libero៖ Fabio Balaso (អ៊ីតាលី)
សម្រាប់ចំណាត់ថ្នាក់ក្រុមដែលចូលរួមការប្រកួតពានរង្វាន់ FIVB Volleyball Men’s World Championship នេះមាន៖
១) អ៊ីតាលី
២) ប៉ូឡូញ
៣) ប្រេស៊ីល
៤) ស្លូវ៉ាគី
៥) បារាំង
៦) អាមេរិក
៧) អ៊ុយក្រែន
៨) អាហ្សង់ទីន
៩) ស៊ែប
១០) ហុល្លង់
១១) ទួរគី
១២) ជប៉ុន
១៣) អ៊ីរ៉ង់
១៤) គុយបា
១៥) អាល្លឺម៉ង់
១៦) ទុយនេស៊ី
១៧) កាណាដា
១៨) ម៉ិចស៊ីកូ
១៩) អេហ្ស៊ីប
២០) ប៊ុលហ្គារី
២១) កាតារ
២២) ព័រតូរីកូ
២៣) កាមេរ៉ូន
២៤) ចិន
ពានរង្វាន់ FIVB Volleyball Men’s World Championship រៀបចំឡើងតាំងពីឆ្នាំ១៩៤៩ មកម៉្លេះ រាល់៤ឆ្នាំម្តង ហើយសហភាពសូវៀត ជាក្រុមឈ្នះជើងឯកបានច្រើនជាងគេរហូតដល់៦លើក ខណៈអ៊ីតាលី ឈ្នះបាន៤លើកទាំងលើកនេះ ស្របពេល៣លើកកន្លងមកធ្លាប់ឈ្នះនៅឆ្នាំ១៩៩០,១៩៩៤និង១៩៩៨៕