ក្រុមបាល់ទះនារីជម្រើសជាតិអាមេរិក កំពុងឈរកំពូលតារាងបណ្ដោះអាសន្នក្នុងពានរង្វាន់បាល់ទះអន្តរជាតិ 2021 FIVB Volleyball Women’s Nations Leagueដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ នៅទីក្រុង Rimini ប្រទេសអ៊ីតាលី ក្រោយរកបានជ័យជម្នះ៩លើកជាប់ៗគ្នា ខណៈក្រុមនារីរបស់ថៃ នៅបាតតារាងក្រោយចាញ់៩ប្រកួតជាប់ៗគ្នាដែរ។
តារាងចំណាត់ថ្នាក់បណ្តោះអាសន្នត្រឹមប្រកួតទី៩ ក្នុងចំណោមប្រកួតវិលជុំទាំង១៣ប្រកួត៖
ប្រកួតបន្ទាប់ក្នុង ពានរង្វាន់2021 FIVB Volleyball Women’s Nations League៖
ពានរង្វាន់2021 FIVB Volleyball Women’s Nations League មានក្រុមចូលរួមចំនួន១៦ក្រុមមកពី៤ទ្វីប រៀបចំពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដោយក្រុមទាំងអស់ត្រូវប្រកួតវិលជុំចំនួន១០ប្រកួតរៀងៗខ្លួន ហើយក្រុមដែលមានចំណាត់ថ្នាក់ល្អចំនួន៤ក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ យកជើងឯក៕