ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យ៧នាក់ទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ព្រួតគ្នាយកដាវ និងកាំបិតប៉័ងតោកាប់ជនរងគ្រោះ ប្លន់យកម៉ូតូ។

កម្លាំងការិយាល័យ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០០ និង០០នាទីរំលងអាធ្រាត្បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៧ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច ដោយប្រើហិង្សា ព្រួតគ្នា យកដាវ និងកាំបិតប៉័ងតោកាប់ជនរងគ្រោះឲ្យរងរបួសក្បាលដេរចំនួន ០៨ ថ្នេរ រួចប្លន់យកម៉ូតូម៉ាកហុងសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខកំពង់ស្ពឺ១O-៦៦១១ ស្ថិតត្រង់មុខឃ្លាំងលក់ភេសជ្ជៈគ្រប់មុខ ផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៤ និង ៣០ នាទី ទៀបភ្លឺ។

ជនរងគ្រោះឈ្មោះ ខឹម ស្រស់ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិក្បាលដំរី ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ១.ឈ្មោះ សួន មុន្នីវឌ្ឍនា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកជញ្ជូនទំនិញក្រុមហ៊ុនហ្វូតផេនដា ឃាត់ខ្លួននៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ២.ឈ្មោះ ជា បូណាធីស័ក្ក ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទដៃ ឃាត់ខ្លួននៅចំណុចក្រោមស្ពានអាកាស៧មករា ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ៣.ឈ្មោះ សុខ សុភី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចក្រោមស្ពានអាកាស៧មករា ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ៤.ឈ្មោះ សែត រ៉ាវី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចនៅបន្ទប់ជួល ផ្លូវលំ ភូមិច្រេស សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៥.ឈ្មោះ រ៉េត ការិទ្ធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ទាអាំង ឃាត់ខ្លួននៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៦.ឈ្មោះ ញាន សុថាន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៧.ឈ្មោះ ភូ សុខហេង ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ ឃាត់ខ្លួននៅចំណុចកន្លែងធ្វើម៉ូតូជិតរង្វង់មូលធូរេន ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

ចំពោះវត្ថតាងសមត្ថកិច្ចដកហូតបានរួមមាន៖ ដាវចំនួន ០១ ,កាំបិតប៉័ងតោ ចំនួន ០១ ,ភស្តុតាងម៉ូតូរបស់ជនរងគ្រោះ , ម៉ូតូម៉ាកហុងសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ លេខតួ លេខម៉ាស៊ីន ៥៩៣១៤១ ពាក់ផ្លាកលេខកំពង់ស្ពឺ១O-៦៦១១៕

អត្ថបទ៖ ចតុមុខ

Share.