ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុននេះ។ ដោយមាន ៣៨ ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិក ចំនួន៧ ដែលមានវិញ្ញាសា ចំនួន៤០៥ ប្រកួតលើទីតាំង ចំនួន៥រាជធានី-ខេត្តរួមមាន ៖ ភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។

ខាងក្រោមនេះគឺជាលទ្ធផលនៃការចាប់ឆ្នោតចែកពូលបាល់ទះក្នុងសាលបុរស-នារី និងបាល់ទះឆ្នេរខ្សាច់ នៃព្រឹត្តិការណ៍កីឡាករជាតិលើកទី៣ ឆ្នាំ២០២២៖

ពោះពិធីបើក និងបិទ ព្រឹត្តិការណ៍កីឡាករជាតិលើកទី៣ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានប្រតិភូកីឡា ចូលរួម ៤,៥៥៩នាក់ ព្រមទាំងថ្នាក់ដឹកនាំ និងមហាជនទូទៅ ទាំងពិធីបិទ និងពិធីបើក ប្រមាណ ៤៣,០០០នាក់៕

Share.