បាត់ដំបង÷ សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាជិះម៉ូតូកៀរផ្តួលរួចប្លន់យកម៉ូតូចំនួន ៤នាក់ បញ្ជូនទៅការិយាល័យជំនាញ។

នគរបាលខេត្តបានបញ្ជាក់ឲ្យដឹងថា អនុវត្តតា មយោបល់ ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សា ត គឹម សា ន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ លោកវរសេនីយ៍ឯក សុខ សារិន អ ធិ កាអធិការនគរបាលស្រុកបវេល សហការជាមួយនគរបាលស្រុកថ្មគោលបានស្រាវជ្រាវស្ទាក់រហូតបង្រ្កាបឃាត់ខ្លួនក្រុមជនសង័្សយបានមួយក្រុម ក្រោយធ្វើសកម្មភាពជិះម៉ូតូតាមផ្លូវសាធារណ:កៀរ និងធាក់បង្កឲ្យដួលម៉ូតូរបស់ជនរងគ្រោះប្រជាពលរដ្ឋម្នាក់ ហើយគំរាមវាយធ្វើបាបរួចប្លន់យកម៉ូតូ ឬទ្រព្យសម្បត្តិផ្សេងៗពីជនរងគ្រោះនៅព្រលប់ថ្ងៃទី ១៣ ខែវិច្ឆិកា ត្រង់ចំណុចក្រុមទី ០៥ ភូមិបឹងសង្កែ ឃុំ អំ ពិលប្រាំដើម ស្រុកបវេល។

ជនសង័្សយ ខាងលេីឈ្មោះវ៉ន ច័ន្ទតារា ភេទប្រុស អា យុ ២១ ឆ្នាំ, ឈ្មោះវ៉ាន់ ឌី ភេទប្រុស អាយុ ២១ឆ្នាំ ទង ២នាក់រស់នៅក្នុងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ឈ្មោះ យន់ វិសាល ភេទប្រុស អាយុ ១៦ឆ្នាំ និងឈ្មោះដេត វិឌូ ភេទប្រុ ស អាយុ ១៧ឆ្នាំ ទាំង ២នាក់រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ប្រតិបត្តិបំបែកករណីប្លន់ម៉ូតូហុងដាឌ្រីម សេ ១២៥ សេរីឆ្នាំ ២០២២ កម្លាំងបង្ក្រាបដកហូតបានម៉ូតូចំនួន ២គ្រឿងដែលជនសង្ស័យជិះប្រព្រឹត្តបទល្មើស ក្នុងនោះមួយគ្រឿងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ស ស៊េរី ២០២២ ពាក់ស្លាកលេខ ភ្នំពេញ ១JB-៩៦៤៣ និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី ២០១៨ ពាក់ស្លាកលេខ បាត់ដំបង១AH-០៥១៨ ចំណែកឯម៉ូតូរបស់ជនរងគ្រោះត្រូវបក្សពួកគេផ្សេងទៀតជិះគេចខ្លួនបាត់ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកបន្ត។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ខាងលើកំពុងត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត៕

អត្ថបទ៖​ ដំបងក្រញូង

Share.