ដំណើរការសប្ដាហ៍ទី៤ប្រកួតទី១០ ក្រុមបាល់ទះនារីអាមេរិក បានបន្តកៅអីកំពូលតារាងនៃពានរង្វាន់បាល់ទះអន្តរជាតិ 2021 FIVB Volleyball Women’s Nations League រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ នៅទីក្រុង Rimini ប្រទេសអ៊ីតាលី ខណៈក្រុមបាតតារាងថៃ រកបានជ័យជម្នះជាលើកដំបូង។
អត្ថបទពាក់ព័ន្ធ៖VNL 2021៖បាល់ទះបុរសប្រេស៊ីល នៅកំពូលតារាង ខណៈអូស្ត្រាលី នៅបាតតារាង
លទ្ធផលសរុបប្រចាំប្រកួតទី១០៖
-រុស្ស៊ី ៣-០ កូរ៉េខាងត្បូង (២៥-២៣,២៥-១៧,២៥-១៧)
-ថៃ ៣-១ អាល្លឺម៉ង់ (២៤-២៦,២៥-២១,២៥-២១,២៥-១៦)
-ជប៉ុន ៣-១ ទួរគី (២៥-១៧,២៥-២០,១៧-២៥,២៥-១៩)
-អាមេរិក ៣-០ បែលហ្សិក (២៥-៩,២៦-២៤,២៥-២០)
-ចិន ៣-០ ហុល្លង់ (២៥-១២,២៥-១៨,៣៣-៣១)
-កាណាដា ៣-១ សែប៊ី (២៥-២១,២២-២៥, ២៥-២១,២៥-១៨)
-សាធារណរដ្ឋដូមីនីក ៣-១ អ៊ីតាលី (២៥-២១,២៥-១៩,២២-២៥,២៦-២៤)
-ប៉ូឡូញ ០-៣ ប្រេស៊ីល (២២-២៥,២០-២៥,២៣-២៥)
អត្ថបទពាក់ព័ន្ធ៖ធ្វើកាយវិការបែបនេះដាក់ក្រុមថៃ ក្រុមសែប៊ី ត្រូវពិន័យជាង២ម៉ឺនដុល្លារ
សម្រាប់ប្រកួតលើកទី១១ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ នេះដោយ៖
-ទួរគី Vs ប៊ែលហ្សិក ម៉ោង៣រសៀល
-អាមេរិក Vs ជប៉ុន ម៉ោង៥ល្ងាច
-អ៊ីតាលី Vs ហុល្លង់ ម៉ោង៦:៣០នាទីយប់
-សាធារណរដ្ឋដូមីនីក Vs ចិន ម៉ោង៨យប់
-រុស្ស៊ី Vs កាណាដា ម៉ោង៩:៣០នាទីយប់
-កូរ៉េខាងត្បូង Vs សែប៊ី ម៉ោង១១:៣០នាទីយប់
-ថៃ Vs ប៉ូឡូញ ម៉ោង១២:៣០នាទីយប់
-អាល្លឺម៉ង់ Vs ប្រេស៊ីល ម៉ោង២រំលងអាធ្រាត្រ
ខាងក្រោមជាវីដេអូជ័យជម្នះរបស់ក្រុមកំពូលតារាងអាមេរិក៖
ខាងក្រោមជាវីដេអួជ័យជម្នះលើកដំបូងរបស់ក្រុមបាតតារាងថៃ៖
ក្រោយចប់ប្រកួតវិលជុំ១០ប្រកួត ក្នុងចំណោមសមាជិកទាំង១៦ក្រុម ពានរង្វាន់2021 FIVB Volleyball Women’s Nations Leagueនឹងយកក្រុមដែលមានចំណាត់ថ្នាក់ល្អចំនួន៤ក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ យកជើងឯក។ ការប្រកួតដែលមិនបើកឱ្យទស្សនិកជនចូលទស្សនានេះចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១៕