Duck Rice Esports បាន​បរាជ័យ​ក្នុងលទ្ធផល ៣-០ ក្រោម​ថ្វីដៃរបស់ D-Roar Legend។ សម្រាប់​លទ្ធផល​នេះ នឹង​ធ្វើ​អោយ ​D-Roar ឡើង​ទៅជួប Flash KH នៅវគ្គ Upper Bracket Semifinals ក្នុងការប្រកួត ថ្ងៃទី១ នៃ MPL KH S6 វគ្គ Playoffs។

ដូច​នេះ D-Roar Legend នឹង​ត្រូវ​ឡើង​ទៅ​ជួម Flash KH ខណ: Duck Rice Esports នឹងរង់​ចាំក្រុម​ចាញ់រវាង See You Soon ឬ Pro Esport ដើម្បីប្រកួតដណ្ដើម​យក​ចំណាត់ថ្នាក់លរខ៦ Upper Bracket Semifinals ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃស្អែក។

កម្មវិធីប្រកួតថ្ងៃទី១៦ ឧសភា ២០២៤

  • D-Roar Legends ៣-០ Duck Rice Esport
  • See You Soon ប៉ះ Pro Esports វេលាម៉ោង ១៥:០០នាទីរសៀល
  • ក្រុមចាញ់ប្រកួតទី១ ប៉ះ ក្រុមចាញ់ប្រកួតទី២ វេលាម៉ោង ១៩:០០នាទីយប់

ក្រុម​ទាំង ៦​ដែល​បាន​ឡើង​មក​កាន់​វគ្គ Playoff នៃការប្រកួត​កីឡាអេឡិច​ត្រូ​និក​លំ​ដាប់កំពូល​ក្នុង​ប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ចាប់​​ពីថ្ងៃទី១៦ ​ដល់១៩ ខែឧសភា ឆ្នាំ២០២៤ ដែល​នឹង​ប្រព្រឹត្តិ​ទៅនៅ​ក្នុង​ទី​តាំង​ថ្មីនៅ សាលសន្និបាត ភីអេច​ហ្គ្រេន​ហល (យូរ៉ូ 1 ) PENG HOUTH GRAND HALL។

សម្រាប់ការប្រកួត 2024 MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ក្រុម​ដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លាន​ដុល្លារ៕

Share.