ក្រុម​ Duck Rice Esports បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៥ នៃការប្រកួត 2024 MPL-KH S6 វិញ្ញាសា Mobile Legends: Bang Bang ក្រោយ​យក​ឈ្នះ Pro Esports ក្នុង​លទ្ធផល ៣-១ នៅ​ក្នុង​វគ្គ Playoff កាល​ពី​ថ្ងៃទី១៦ ឧសភា។

ថ្វីត្បិតបើ​មិនអាច​បន្ដក្ដីស្រមៃដើម្បីដណ្ដើមពាន MPL KH S6 បាន តែក្រុម Duck Rice Esport ធ្វើបាន​យ៉ាងល្អ​នៅ​ក្នុង​ការប្រកួត​វគ្គសន្សំពិន្ទុ (Regular Season) ឡើង​មក​កាន់​វគ្គ Playoff ក្នុង​ការ​ឈាន​ជើង​មក​កាន់ MPL-KH S6 ជាលើកទី១នេះ។

នៅក្នុង​ការប្រកួត​ទី១ វគ្គ Playoff ក្រុម Duck Rice Esports បាន​បរាជ័យ​ក្នុងលទ្ធផល ៣-០ ក្រោម​ថ្វីដៃរបស់ D-Roar Legend។ សម្រាប់​លទ្ធផល​នេះ នឹង​ធ្វើ​អោយ ​D-Roar ឡើង​ទៅជួប Flash KH នៅវគ្គ Upper Bracket Semifinals ក្នុងការប្រកួត ថ្ងៃទី១ នៃ MPL KH S6 វគ្គ Playoffs។

Duck Rice Esport ទទួលបានកៅអីចូលមកកាន់ 2024 MPL-KH 6 ដែល​ជាលើក​ដំបូង​​ដែល​បាន​ឈាន​មកកាន់ 2024 MPL-KH បន្ទាប់ពីធ្វើការប្រកួតប្រជែង MPL KH Challenger Cup 2024 លើ វិញ្ញាសា Mobile Legends: Bang Bang អស់រយ:ពេលពេញ ១ខែ។

បន្ទាប់ពីធ្វើការប្រកួតប្រជែង MPL KH Challenger Cup 2024 លើ វិញ្ញាសា Mobile Legends: Bang Bang អស់រយ:ពេលពេញ ១ខែចាប់ពីថ្ងៃទី៤ មករា ដល់ថ្ងៃទី៤ កុម្ភ: ដោយបានដឹក​ដៃ​ក្រុម Team SV ឡើងមកកាន់កៅអី 2024 MPL-KH សម្រាប់រដូវកាលទី៦នេះ។

កម្មវិធីប្រកួតវគ្គ Playoff ថ្ងៃទី២៖

សម្រាប់ការប្រកួត 2024 MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ក្រុម​ដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លាន​ដុល្លារ៕

Share.