ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ អស់រយ:ពេល ៥សប្ដាហ៍រួចមកក៏បានរកឃើញករុមខ្លាំងចំនួន ៦ដែលនឹងត្រូវប្រជែងគ្នានៅក្នុងវគ្គ Playoff នៃការប្រកួតកីឡាអេឡិចត្រូនិកលំដាប់កំពូលក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang។
![](https://cdn.troryorng.com/wp-content/uploads/2024/05/27132105/IMG_5423-1024x683.jpg)
សម្រាប់ការប្រកួតនៅវគ្គ Playoff នឹងប្រព្រឹត្តិឡើងនៅក្នុងទីតាំងថ្មីនៅ សាលសន្និបាត ភីអេចហ្គ្រេនហល (យូរ៉ូ 1 ) PENG HOUTH GRAND HALL ចាប់ពីថ្ងៃទី១៦ ដល់១៩ ខែឧសភា ឆ្នាំ២០២៤។
ក្រុមខ្លាំង ចំនួន ៦ដែលនឹងត្រូវឡើងទៅជួបគ្នានៅវគ្គ Playoff មានដូចខាងក្រោម៖
![](https://cdn.troryorng.com/wp-content/uploads/2024/05/27132104/Playoffs-1024x576.jpg)
តារាងចំណាត់ថ្នាក់ បញ្ចប់វគ្គសន្សុំពិន្ទុ ទាំង ៥សប្ដាហ៍៖
![](https://cdn.troryorng.com/wp-content/uploads/2024/05/27132103/Week5-1024x1024.jpg)
ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុមខ្លាំហើយបានប្រមូលផ្តុំទៅដោយកីឡាករអាជីពទាំងក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន៖ក្រុម SEE YOU SOON, CFU GAMING, BURN X FLASH (FLASH KH), TEAM MAX, D-ROAR Legends, PRO ESPORTS, TEAM SV និងក្រុម Duck Rice Esport។
សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕
![](https://cdn.troryorng.com/wp-content/uploads/2024/05/27132102/IMG_5663-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)