ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទ នឹងដំណើរការប្រកួតចាប់ពីនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន ១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ ប្រកួតរបស់ក្រុមដែលចូលរួមទាំង ២៤។

ស្របពេលខ្សែការពារ PEPE របស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ គឺជាកីឡាករដែលមានវ័យចាស់គេ ក្នុងព្រឹត្តិការណ៍ Euro 2024 ពោលគឺ ៤១ឆ្នាំ និង៣ខែ ខណ: Cristiano Ronaldo មានវ័យ ៣៩ឆ្នាំ និង៤ខែ។

កីឡាករដែលមានវ័យចាស់ជាងគេទាំង៥៖

  1. PEPE របស់ព័រទុយហ្កាល់ មានវ័យ ៤១ឆ្នាំ និង៣ខែ
  2. Cristiano Ronaldo របស់ព័រទុយហ្កាល់ មានវ័យ ៣៩ឆ្នាំ និង៤ខែ
  3. Luka Modric របស់ក្រូអាត មានវ័យ ៣៨ឆ្នាំ និង៩ខែ
  4. Jesus Navas របស់អេស្ប៉ាញ មានវ័យ ៣៨ឆ្នាំ និង៦ខែ
  5. Giorgi Loria របស់ហ៊្សកហ្ស៊ី មានវ័យ ៣៨ឆ្នាំ និង៤ខែ។

ក្រុមទាំង២៤ ដែលត្រូវប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ Euro 2024 ទាំង៦ពូល៖

ពូល A៖ អាល្លឺម៉ង់ ស្កុតឡេន ហុងគ្រី និងស្វ៊ីស

ពូល B៖ អេស្ប៉ាញ ក្រូអាត អ៊ីតាលី និងអាល់បានី

ពូល C៖ ស្លូវេនី ដាណឺម៉ាក ស៊ែប៊ី និងអង់គ្លេស

ពូល D៖ ប៉ូឡូញ ហូឡង់ អូទ្រីស និងបារាំង

ពួល E៖ បែលហ្ស៊ិក ស្លូវាគី រូម៉ានី និងអ៊ុយក្រែន

ពូល F៖ តួកគី ហ៊្សកហ្ស៊ី ព័រទុយហ្កាល់ និងឆែក។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.