អបអរសាទរទៅដល់ See You Soon ដែលបាន​កក់កៅអីក្នុងការប្រកួត MPL KH S6 វគ្គផ្ដាច់ព្រ័ត្រ Grand Final មុនគេ បន្ទាប់​ពី​ឆ្លងកាត់ ៣ប្រកួត​នៅ​ក្នុង​វគ្គ Playoff ដោយ​បាន​យក​ឈ្នះ Pro Esports ក្នុង​លទ្ធផល ៣-១ នៅ​ថ្ងៃទី១។

ឈាន​ដល់​ថ្ងៃទី២ ក្រុម See You Soon បានបំបាក់ក្រុមលេខ១ CFU Gaming ក្នុង​លទ្ធផល ៣-០ និង​បន្ត​យក​ឈ្នះក្រុម​ខ្លាំង Flash KH ក្នុង​លទ្ធផល ៣-០ នៅ​ក្នុង​ថ្ងៃតែ១ កក់កៅអីវគ្គផ្ដាច់ព្រ័ត្រ Grand Final មុនគេ ។

ដោយឡែក​សម្រាប់ក្រុម​ខ្លាំងទាំង ៣ដែល​នឹងត្រូវ​ប្រកួតគ្នា​ដើម្បីមក​ដណ្ដើម​កៅអី​សម្រាប់​ប្រកួត​ជាមួយ See You Soon នៅ​ថ្ងៃនេះ​មាន៖

សម្រាប់ការប្រកួត 2024 MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ក្រុម​ដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លាន​ដុល្លារ៕

Share.