ក្នុងជំនួប​ដ៏​តានតឹង​នៅវគ្គផ្ដាច់​ព្រ័ត្រ 2024 MPL KH Season 6​ កាល​ពី​ថ្ងៃទី១៩ ឧសភា បាន​បញ្ចប់ប ដោយ​ ក្រុម See You Soonបាន​យក​ឈ្នះ D-Roar Esports ក្នុង​លទ្ធផល ៤ទល់និង ២ ក្លាយ​ជា​ម្ចាស់​ជើង​ឯក និង​ជា​ក្រុម​តំណាង​កម្ពុជា ទៅ​ដណ្ដើ​ប្រាក់​រង្វាន់ ១លានដុល្លារនៅ អារ៉ាប់ប៊ីសាអ៊ូឌីត។

See You Soon ធ្វើ​បាន​យ៉ាង​ល្អបន្ទាប់​ពី​ឆ្លងកាត់ ៣ប្រកួត​នៅ​ក្នុង​វគ្គ Playoff ដោយ​បាន​យក​ឈ្នះ Pro Esports ក្នុង​លទ្ធផល ៣-១ នៅ​ថ្ងៃទី១។ ឈាន​ដល់​ថ្ងៃទី២ ក្រុម See You Soon បាន បំបាក់ក្ រុមលេខ១ CFU Gaming ក្នុង​លទ្ធផល ៣-០ និង​បន្ត​យក​ឈ្នះក្រុម​ខ្លាំង Flash KH ក្នុង​លទ្ធផល ៣-០ នៅ​ក្នុង​ថ្ងៃតែ១ កក់កៅអីវគ្គផ្ដាច់ព្រ័ត្រ Grand Final។

សម្រាប់​ជ័យ​ជម្នះ​នេះ គឺ​ជា​ការ​គ្រងពាន​ជាលើកទី៣ ផង​ដែរ​របស់​ក្រុមSee You Soon ដោយ​លើកដំបូង នៅ​រដូវ​កាល​ទី១ MPL KH Season 1 និងលើកទី២ នៅរដូវ​កាល​ទី៥ MPL Cambodia Autumn 2023 និងលើទី៣ នៅរដូវកាលទី៦នេះ MPL KH Season 6។ ​

ការ​ប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) គឺជាការប្រកួតលំដាប់កំពូលក្នុងវិញ្ញាសារ Mobile Legends: Bang Bang ដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីព​ទាំង ៥សប្ដាហ៍ និងវគ្គ Play Offs។

ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុម​ខ្លាំ​ហើយ​បាន​ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន៖ក្រុម SEE YOU SOON, CFU GAMING, BURN X FLASH (FLASH KH), TEAM MAX, D-ROAR Legends, PRO ESPORTS, TEAM SV និងក្រុម Duck Rice Esport។

ក្នុងនោះសម្រាប់ចំណាត់ថ្នាក់ ក្រុមលេខ១ ដល់លេខ៨ រួម​មាន៖

  • ក្រុមជើងឯក៖ See You Soon ទទួលបានប្រាក់រង្វាន់ ១ ៦០០០ដុល្លារ (MSC 2024)
  • ក្រុមលេខ២៖ D-Roar Esports ទទួលបានប្រាក់រង្វាន់ ៨ ០០០ដុល្លារ
  • ក្រុមលេខ៣៖ Team Flash KH ទទួលបានប្រាក់រង្វាន់ ៥ ០០០ដុល្លារ
  • ក្រុមលេខ៤៖ CFU Gaming ទទួលបានប្រាក់រង្វាន់ ៣ ៥០០ដុល្លារ
  • ក្រុមលេខ៥៖ Duck Rice Esport ទទួលបានប្រាក់រង្វាន់ ២ ៥០០ដុល្លារ
  • ក្រុមលេខ៦៖ PRO Esports ទទួលបានប្រាក់រង្វាន់ ២ ០០០ដុល្លារ
  • ក្រុមលេខ៧៖ Team Max ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ
  • ក្រុមលេខ៨៖ Team SV ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ

សម្រាប់​ការប្រកួត​នៅ MLBB Mid Season Cup 2024 ហៅកាត់ MSC ដែល​ក្រុម See You Soon នឹង​ទៅ​ចូល​រួម​ប្រកួត​ប្រជែង មាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​មក​ពី​ជុំវិញពិភពលោក សរុប​ចំនួន ២៣ក្រុម ដែល​មាន ៨ក្រុម​ត្រូវ​ប្រកួត​ជម្រុះ​នៅវគ្គ Wild Card ដើម្បី​យកជើង​ខ្លាំង ១៥ក្រុម ឡើង​ទៅ​វគ្គ Group Stage ប្រកួត​ដណ្ដើម​ជើង​ឯក។

គួរបញ្ជាក់ផងដែរថា កាលប្រកួតនៅ Mid Season Cup (MSC) ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ៣លាន​ដុល្លារ៕

Share.