ក្រុម See You Soon ផ្នែកបុរស បាន​ក្លាយ​ជាម្ចាស់​ជើងឯក​ក្នុង​ការ​ប្រកួតជម្រុះថ្នាក់ជាតិ ក្រោយ​យក​ឈ្នះ​លើកក្រុម CFU Gamingនិងក្រុម CFU Serendipity ផ្នែកនារី បាន​យក​ឈ្នះ​លើក​ក្រុម Team Flash Violet និងជាក្រុមតំណាងឲ្យកម្ពុជា ទៅចូលរួមប្រកួតជម្រុះតំបន់អាស៊ី ដើម្បី​ស្វែង​រក​កៅអីទៅកាន់ការប្រកួត កីឡាអេឡិច​ត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤។

ក្រុម​ទាំង ២នឹង​មាន​ឈ្មោះ​ជាក្រុមតំណាងឲ្យកម្ពុជា ក្នុង​នាមជាក្រុមអ្នកចម្បាំងអង្គរ (Angkor Warriors) ទៅចូលរួមប្រកួតជម្រុះតំបន់អាស៊ី ដើម្បីស្វែងរកកៅអីទៅកាន់ការប្រកួតកីឡា​អេឡិច​ត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ (IESF – International Esports Federation 16th World Esport Championship 2024) វិញ្ញាសា Mobile Legend: Bang Bang នៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

សម្រាប់​ជ័យជម្នះ​ក្រុម See You Soon លើកក្រុម​ CFU Gaming មាន​៖

សម្រាប់​ជ័យជម្នះ​ក្រុម CFU Serendipity លើក្រុម Team Flash Violet មាន៖

ស្របតាមការយកចិត្តទុកដាក់របស់សហ័ន្ធកីឡាអេឡិចត្រូនិកពីភពលោក ចំពោះ​ការអភិវឌ្ឍន៍​ប្រព័ន្ធ​អេកូ​កីឡា IESF និងសហព័ន្ធកីឡាអេឡិចត្រូនិកអារ៉ាប៊ីសាអូឌីត ដែល​គ្រោង​នឹង​ដាក់​ប្រាក់​រង្វាន់សរុប​ចំនួន ១លានដុល្លារអាមេរិក ($1.000.000) ។ ការ​បង្កើន​ប្រាក់​រង្វាន់​នេះ​គឺ​ដើម្បីលើក​កម្ពស់​ស្មារតី​នៃការរួបរួមប្រកួត​ប្រជែង​បី​បណ្ដាល​ប្រទេស​ដែល​ជា​សមាជិត ​កាន់​តែខ្លាំង​ក្នុងចំណោមអត្តពលិកទាំង​អស់​។

គួរ​ដឹង​ថា សម្រាប់​ប្រាក់​រង្វាន់​ជើង​ឯកពិភពលោក​នេះ បានកើនឡើង ១០ដងចាប់តាំងពី​ការ​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ២០២១ ហើយ​នឹង​បន្ត​កើនឡើងជាបន្តបន្ទាប់នាពេលអនាគត។ សម្រាប់​ការ​ប្រកួត​ជើងឯកពិភពលោកកីឡា Esports ដែលគ្រោក​នឹងប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេស​អារ៉ា​ប៊ីសាអូឌីត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រាក់រង្វាន់ ប្រកួតកីឡា​អេឡិច​ត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ ផ្នែកបុរស៖

ប្រាក់រង្វាន់ ប្រកួតកីឡា​អេឡិច​ត្រូនិកពិភពលោក លើកទី១៦ ឆ្នាំ២០២៤ ផ្នែកនារី៖

Share.