កាលពីថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងការប្រកាសពានរង្វាន់កម្មវិធី American Music Awards 2021 ដែលបានប្រពិត្តឡើងនៅក្នុងសាលមហោស្រព Microsoft Theater ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក គឺមិនបានប្រកាសឈ្មោះរបស់តារាសិល្បករណាមួយនោះទេ ដោយសារតែមានតារាសិល្បករជាច្រើនពេក មកពីបណ្ដាប្រទេសជុំវិញពិភពលោកបានចូលរួម។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងនោះ គឺគេឃើញមានក្រុមតារាចម្រៀងប្រុសរូបសង្ហា BTS មកពីប្រទេសកូរ៉េបានបង្ហាញវត្តមានក្នុងកម្មវិធីនេះ។ ក្រុមចម្រៀងប្រុសនេះ បានសាងប្រវត្តិសាស្ត្រថ្មីសម្រាប់តារាសិល្បៈអាស៊ី ក្នុងការដណ្ដើមពានរង្វាន់លំដាប់ថ្នាក់ពិភពលោក។…