មកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះមិនទាន់រកឃើញអ្នកនៅរស់រានមានជីវិតពីការធ្លាក់យន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airline ដឹកអ្នកដំណើរចំនួន ១៣២នាក់ ដែលធ្លាក់លើតំបន់ភ្នំ ភាគខាងត្បូងប្រទេសចិននោះទេ។
ក្រុមការងារជួយសង្រ្គោះនៅកន្លែងកើតហេតុ ក្នុងខេត្ត Guangxi ក៏បានផ្អាកប្រតិបត្តិការស្វែងរកជាបណ្ដោះអាសន្ន ដោយសារភ្លៀងធ្លាក់ខ្លាំង។
![](https://cdn.troryorng.com/wp-content/uploads/2022/03/28115636/image_2022-03-22_09-59-36-1.png)
អាជ្ញាធរបាននិយាយកាលពីយប់ថ្ងៃអង្គារថា រហូតមកទល់ពេលនេះ ក្រុមជួយសង្រ្គោះមិនទាន់រកឃើញមានអ្នករស់រានមានជីវិតនៅឡើយ។
ក្រុមអ្នកស៊ើបអង្កេតការធ្លាក់ ក៏មិនមានព័ត៌មានអំពីមូលហេតុដែលជើងហោះហើរ MU5735 របស់ក្រុមហ៊ុន China Eastern Airline ធ្លាក់ចុះមកកាលពីថ្ងៃច័ន្ទ ទី ២១ ខែ មីនា ផងដែរ៕
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)