ភ្នំពេញ ៖ ខ្មាន់កាំភ្លើងចូលបាញ់ផ្តាច់ជីវិតលើគូទំនាស់ ស្លាប់ម្នាក់ របួសធ្ងន់ធ្ងរ២នាក់ ក្នុងរឿងព្រំដីជាអ្នកជិតខាង បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបុរីប៉េងហួតបឹងស្នោ គម្រោងទី៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជនសង្ស័យទាំង២នាក់ រត់គេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានម្នាក់ ជាអ្នកបើកម៉ូតូ នៅក្បែរកន្លែងកើតហេតុ ចំណែកជនដៃដល់រត់គេចខ្លួន ទៅដល់ផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបានម្នាក់ទៀត សរុបចាប់បានទាំង២នាក់ហើយ មកដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែលនេះ ។

អត្ថបទ៖ តាតុងសែនជ័យ

Share.