ក្រោយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ថា​ អ្នក​ម្ដាយ​ដ៏​ល្បី​ពីរ​រូប​គឺ​អ្នក​នាង​ ឌី សូនីត្តា​ និង​ អ្នក​នាង​ គង់​ ចាន់ស្រីមុំ​ ឈ្លោះ​គ្នា​រហូត​ដល់​ថ្នាក់​មើល​មុខ​លែង​ចំ​នោះ​ ពេល​នេះ​សាមី​ខ្លួន​ទាំង​ពីរ​បាន​ចេញ​មក​ច្រាន​ចោល​នូវ​​ការ​ចុះ​ផ្សាយ​​ព័ត៌មាន​នោះ​ទាំង​ស្រុង​ ព្រម​ទាំង​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​ឱប​​គ្នា​មុន​ពេល​មាន​ជំងឺ​កូវីដ​-១៩​ ថែម​ទៀត​ផង​។

នា​ព្រឹក​ថ្ងៃ​ទី​ ១៥​ ខែ​ មិថុនា ឆ្នាំ​២០២១អ្នក​នាង ​ឌី​ សូនីត្តា ​បាន​ចេញ​មក​ធ្វើ​ការ​បកស្រាយ​ពី​បញ្ហា​រសើប​នេះ​​តាម​រយៈ​ហ្វេសប៊ុក​របស់​អ្នក​នាង​ផ្ទាល់​ ព្រោះ​អស់​សំណើច​នឹង​ព័ត៌មាន​ដែល​បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ពាក់ព័ន្ធ​នឹង​រឿង​ទំនាស់​រហូត​ឈាន​ដល់​ពាក់​មុខ​ដាក់​គ្នា​​ជាមួយ​នឹង​អ្នក​នាង​ គង់ ចាន់​ស្រីមុំ

បន្ទាប់​ពី​អ្នក​ម៉ាក់​របស់​អូន​ស្មាយល៍​បាន​ចេញ​មករៀបរាប់​បែប​ហួស​ចិត្ត​ហើយ​នោះ​ អ្នក​ម៉ាក់​របស់​ម៉ូម៉ូ​គឺ​អ្នក​នាង​ គង់​ ចាន់​ស្រី​មុំ​ ក៏​បាន​ចូល​មក​ឆ្លងឆ្លើយ​ក្រោម​ផុស​ខាង​លើ​នោះ​ហាក់​បង្ហាញ​ពី​ការ​ហួស​ចិត្ត​និង​អស់​សំណើច​យ៉ាង​ដូច្នេះ​ថា​៖ «ហួសចិត្ត​ម៉ងមីអូន​ មក​ពីអូន​ឯង​មិន​អោយ​បង​ជួប​ក្មួយ​ចឹង​ហើយអាឡែង​តែ​ខ្លាច​ មី​ កូវិត​ពេកគេ​ឃើញបាត់​យូរ​ក៏​ដាក់​អោយ​យើង​ល្បី​មួយ​ទៅ​»

ងាក​មក​អ្នកនាង ឌី សូនីត្តា​វិញ​ ក៏​បាន​ចូលមក​តប​ ខមមិន របស់​អ្នក​នាង​ គង់​ ចាន់​ស្រីមុំ​ដែរ​ថា​៖«ចាំ​ពេល​យើង​បាន​ជួប​គ្នា​ យើង​ថត​ឱ្យ​ណែន​ទូរស័ព្ទ​តា​ម្រ៉ង់​ណា​អ្នក​បង​»

ក្រោយ​តារា​ល្បី​ទាំង​ពីរ​ស្រាយ​នូវ​មន្ទិល​សង្ស័យ​ខាងលើ​រួច​ ហ្វេន​ៗ​បាន​ចូល​មក​និយាយ​រៀបរាប់​ក្រោម​ផុស​នោះ​​ សម្ដែង​ការ​រីករាយ​ដែល​តារា​ទាំង​ពីរ​ដួង ​មិន​បាន​មាន​បញ្ហា​ទាស់ទែង​ខ្វែង​គំនិត​គ្នា​ ដូច​អ្វី​ដែល​សារព័ត៌មាន​បាន​លើក​ឡើង​៕​

Telegram-Troryorng
Share.