កម្មវិធី​​ប្រគំ​តន្ត្រី​ Muster Sowozoo គឺ​ជា​កម្មវិធី​ប្រគំ​តន្ត្រី​អនឡាញ​អបអរសាទរ​ខួប​ ៨​ឆ្នាំ ​របស់​ក្រុម​ចម្រៀង​ប៉ុប​របស់​កូរ៉េ BTS​។​ និយាយ​ពី​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​​ BTS ប្រាកដ​ជា​មិន​អាច​អត់​បាន​នោះ​ទេ ​គឺ​ការ​បំបែក​ឯកត្តកម្ម​ចាស់។

សូមចុចអាន Park Seo Joon ​តារា​សម្ដែង​​កូរ៉េ​​ដំបូងគេ​​សម្ដែង​រួម​​ជាមួយ Brie Larson នៅ​ក្នុង​រឿង​​ «The Marvels»​

យោង​តាម​ BIG HIT MUSIC ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ ​នៃ​ការ​​ប្រគំ​តន្ត្រី​នេះ​មាន​អ្នក​ទស្សនា​ជាង​ ១.៣៣​លាន​ មក​ពី​ប្រទេស​ចំនួន​ ១៩៥​។​ តាម​រយៈ​ស្ថិតិ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ BTS ជា​ថ្មី​ម្ដង​ទៀត​ បាន​បំបែក​កំណត់​ត្រា​កម្រិត​ពិភពលោក​ចាស់​របស់​ខ្លួន​ ដែល​ធ្លាប់​សម្រេច​បាន​គឺ​មាន​អ្នក​ទស្សនា​ Livestream Concert ច្រើន​បំផុត​តាម​រយៈ​ Platform bespoke

សូមចុចអាន តារា​ហូលីវូដ​ប៉ុន្មាន​រូប​នេះ​​​ជាប់​ឈ្មោះ​ប្រើ​ចរិត​ឈ្លើយ​ដាក់​អ្នក​គាំទ្រ​!

កំណត់ត្រា​ចាស់​ដែល​ BTS ធ្វើ​បាន​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​​នោះ​ គឺ​មាន​ចំនួន​ទស្សនា​ ៩៩៣០០០ នៅ​ក្នុង​ប្រទេស​ចំនួន​១៩១​ ដែល​កាល​ណោះ​គឺ​កម្មវិធី​ប្រគំ​តន្ត្រី​ Map of the Soul ON:E ខណៈ​ការ​ប្រគំ​តន្ត្រី​អនឡាញ​ដែល​មាន​ឈ្មោះ​ថា​ BANG BANG CON: THE LIVE នា​ខែ​មិថុនា​មាន​ចំនួន​ទស្សនា ​៧៥៦០០០

តាម​រយៈ​ការ​ប្រកាស​របស់​ផលិតកម្ម​ BIG HIT ការ​ប្រគំតន្ត្រី​ MUSTER SOWOOZOO របស់​ BTS លក់​សំបុត្រ​ដាច់​ទាំង​តាម​រយៈ​អនឡាញ​និង​ទិញ​ផ្ទាល់​បាន​រហូត​ដល់​៧១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។

Telegram-Troryorng
Share.