តារា​ថ្វី​ត្បិត​តែ​ត្រូវ​បាន​មហាជន​ចាត់​ទុក​ថា​ជា​បុគ្គល​សាធារណៈ​ប៉ុន្តែ​តារា​ក៏​ជា​មនុស្ស​ធម្មតា​មាន​សាច់​មាន​ឈាម​ និង​មាន​បេះដូង​ដូច​គ្នា​ ដូច្នេះ​ហើយ​ទើប​មាន​ពេល​ខ្លះ​នៅ​ពេល​ត្រូវ​ហ្វេន​តាម​ស្អិត​ដូច​ជា​សុំ​ហត្ថលេខា​ សុំ​ថត​​រូប​ជាមួយ​ជា​ដើម​នោះ​អាច​នឹង​មាន​ការ​បញ្ចេញ​នូវ​ទង្វើ​និង​អាកប្បកិរិយា​មិន​សមរម្យ​និង​មិន​គម្បី​ពី​សំណាក់​តារា​។​ ថ្ងៃ​នេះ​ត្រយង​សូម​បង្ហាញ​ជូន​តារា​ចំនួន ​៥​រូប​ដែល​បាន​បញ្ចេញ​អាកប្បកិរិយា​មិន​ល្អ​ដាក់​ទៅ​លើ​អ្នក​គាំទ្រ​ជូន​មិត្ត​អ្នក​អាន​បាន​យល់​ជ្រាប​ដូច​ខាង​ក្រោម​៖​

១. Justin Bieber – តារា​ចម្រៀង​សញ្ជាតិ​កាណាដា​រូប​នេះ​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​តារា​ដែល​ប្រើ​អាកប្បកិរិយា​ឈ្លើយ​ដាក់​គាំទ្រ​លើស​​ពី​មួយ​ដង​ ប៉ុន្តែ​ទង្វើ​ដែល​អាក្រក់​ជាង​គេ​បំផុត​និង​ស្ថិត​ក្នុង​ការ​ចងចាំ​រហូត​មក​ដល់​បច្ចុប្បន្ន​គឺ​រឿង​រ៉ាវ​ដែល​កើត​ឡើង​នៅ​ឆ្នាំ​២០១៣​។ តារា​រូប​នេះ​បាន​ឈ្ងោក​មុខ​ចេញ​ពី​បន្ទប់​​មក​ស្ដោះ​ទឹក​មាត់​ដាក់​អ្នក​គាំទ្រ​ដែល​នៅ​ចាំ​នៅ​ខាង​ក្រោម​សណ្ឋាគារ​។ តែ​តាម​រយៈ​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​អះអាង​ថា​ Justin មិន​បាន​ស្ដោះ​ទឹក​មាត់​ដាក់​អ្នក​ណា​ម្នាក់នោះ​ទេ​ ហើយ​ក៏​មិនមាន​អ្នកគាំទ្រ​ណា​ម្នាក់​នៅ​ខាង​ក្រោម​ត្រង់​កន្លែង​រងចាំ​នោះ​ដែរ​។​

២. Rihanna – Rihanna ឬ​ ដែល​អ្នក​គាំទ្រ​ចូលចិត្ត​ហៅ​ឈ្មោះ​នាង​ថា​ RiRi បាន​ស្ដី​និង​ចំអក​​ឱ្យ​អ្នក​គាំទ្រ​អាយុ​១៦​ឆ្នាំ​​ម្នាក់​តាម​រយៈ​ប្រព័ន្ធ​​អ៊ិនធឺណិត​​ដែល​បាន​ស្លៀក​ខោ​ស្លាប​ប្រចៀវ​​តាម​លំនាំ​​របស់​ខ្លួន។​ Rihanna បាន​ផុស​រូប​ចំនួន​ប្រៀបធៀប​គ្នា​ដោយ​រូប​មួយ​គឺ​រូប​របស់​អ្នក​គាំទ្រ​វ័យ​ក្មេង​ម្នាក់​នោះ​ ចំណែក​រូប​មួយ​សន្លឹក​ទៀត​គឺ​និមិត្ត​សញ្ញា Wu Tang (សញ្ញា​ដូច​ស្លាប​ប្រចៀវ​)​នៅ​លើ​បណ្ដាញ​សង្គម​ ​ដើម្បី​ចំអក​ដល់​ឈុត​ដែល​អ្នក​គាំទ្រ​បាន​ស្លៀក​។​​​​

សូមចុចត្រង់​នេះ៖ ​នឹក​គាត់​អត់​? ​អ្នក​មេម៉ាយ​មាន​ហាង​ឆេង​ Song Hye Kyo ​​ទី​បំផុត​សម្ដែង​រឿង​ថ្មី​មិន​ឲ្យ​​ចាញ់​អតីត​ប្ដី​!

៣. Christina Aguilera – មាន​សេចក្ដី​រាយការណ៍​មួយ​បាន​ផ្សាយ​ថា​ តារា​សម្ដែង​ Valerie Bertinelli បាន​ទៅ​ប្រាប់​តារា​ចម្រៀង​ Chiristina ថា​ខ្លួន​ស្រលាញ់​សំឡេង​របស់​តារា​ចម្រៀង​នេះ​ខ្លាំង​។ ប៉ុន្តែ​ជា​ការ​ឆ្លើយ​តប​តារា​ចម្រៀង​ Aguilera ​បាន​ព្រងើយ​កន្តើយ​ចំពោះ​ការ​សរសេរ​នេះ​ហើយ​គ្រាន់​តែ​ «ចាស!​ យ៉ាង​ម៉េច​ក៏​បាន​»

៤. Robert Pattinson – តារា​សម្ដែង​ដ៏​ល្បី​រូប​នេះ ​បាន​រិះគន់​ខ្លាំងចំពោះ​អ្នក​គាំទ្រ​ដ៏​ស្មោះ​ត្រង់​​​រឿង​ដែល​លោក​បាន​សម្ដែង​រឿង​ «Twilight» ​ដោយ​លោក​បាន​លើក​ឡើង​ថា​អ្នក​គាំទ្រ​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​អង្គុយ​មុខ​កុំព្យូទ័រ​​ដោយ​គ្រាន់​តែ​ចាំ​ Comment ឬ​និយាយ​អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​។​​

៥. Ariana Grande – មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ឈ្នះ​ការ​ប្រកួត​កម្មវិធី​ MTV ហើយ​ទទួល​បាន​ឱកាស​ជួប​ជាមួយ​នឹង​តារា​ចម្រៀង​ Ariana ដោយ​ផ្ទាល់​ ប៉ុន្តែ​តាម​ការ​ផ្សព្វផ្សាយ​បាន​ឱ្យ​ដឹង​ថា​អ្នក​គាំទ្រ​ទាំង​អស់​បាន​រងចាំ​ការ​បង្ហាញ​វត្តមាន​របស់​តារា​ស្រី​រូប​នេះ​មួយ​ថ្ងៃ​ពេញ​ តែ​ចុង​ក្រោយ​គ្រប់​គ្នា​បាន​ជួប​នឹង​ Ariana ត្រឹម​តែ​រយៈ​ពេល​ ១៥​វិនាទី​​ប៉ុណ្ណោះ​។

នេះ​គ្រាន់​តែ​លើក​មក​បង្ហាញ​ជូន​ចំនួន ​៥​រូប​ជា​ដំបូង​ប៉ុណ្ណោះ​ ការ​ពិត​នៅ​មាន​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​ដែល​មាន​ចរិត​និង​អាកប្បកិរិយា​ឈ្លើយ​និង​មិន​សមរម្យ​ដាក់​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​ទៀត​ មិនមែន​មាន​ត្រឹម​តែ​៥​នាក់​ខាង​លើ​នេះ​នោះ​ទេ​៕​

Share.