សមត្ថកិច្ចបានចាប់បុរសម្នាក់ដែលបានពាក់អាវនិងមួកនគរបាល អះអាងខ្លួនជាសមត្ថកិច្ចដើរទារប្រាក់ភាស៊ីពីអាជីវករលក់ដូរតាមចឹញ្ចើមផ្លូវនៅក្នុងក្រុងព្រះសីហនុ។

បើតាមសមត្ថកិច្ច ជននេះកន្លងមកធ្លាប់ បានស្លៀកពាក់ឯសណ្ឋានបន្លំធ្វើជានគរបាលនៅផ្សារពារណិជ្ជកម្ម ក្នុងពេលនោះកម្លាំងគណៈបញ្ជាការក្រុងបានបញ្ចូនយកមកកាន់អធិការដ្ឋាននគរបាលក្រុងធ្វើការអប់រំចុះកិច្ចសន្យាម្តងរួចមកហើយ ។

ប្រភពពីពលរដ្ឋជាអ្នកលក់ដូរបានអោយដឹងថា: ជនសង្ស័យដែលនគរបាលឃាត់ខ្លួននេះរយ:ពេលកន្លងមកបានដើរ យកប្រាក់ ពីប្រជាពលរដ្ឋលក់តាមចឹញ្ចើមផ្លូវតាំងពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ក្នុងមួយថ្ងៃបាន១១.០០០រៀល ទៅ១៥.០០០រៀលក្នុង១កន្លែង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

Share.