ពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា រកឃើញក្រុមខ្លាំងចំនួន៤ ឡើងដល់៨ក្រុមចុងក្រោយ ក្រោយដំណើរការប្រកួតជម្រុះតាមពូល និងវគ្គ១៦ក្រុមចុងក្រោយ ដោយហូឡង់ ប៉ះ អាហ្សង់ទីន និងបារាំង ត្រូវប៉ះ អង់គ្លេស ខណៈ​កីឡាករ​បារាំង Kylian Mbappé បាន​បង្ហាញ​ភាព​លេចធ្លោរ​ខ្លាំង​។

កីឡាករ​មក​ពី​ក្លិប​អ្នកមាន Paris Saint-Germain ក្នុង​ស្រុក​កំណើត​ខ្លួន​ Kylian Mbappé បាន​គ្រង​តំណែង​ក្នុង​បញ្ជី​អ្នក​ដែល​ទាត់​ចូលទី​គូ​ប្រកួត​ច្រើន​គ្រាប់​ផង (Top Scorers) និង​បញ្ជី​កីឡាករ​ឈ្នះ​ងា​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត (Man Of The Match) ផង។

អត្ថបទពាក់ព័ន្ធ៖World Cup៖លើកដំបូងចាប់ពីឆ្នាំ១៩៩៨ ដែលក្រុមលេខ២លើលោកធ្លាប់ត្រឹមវគ្គជម្រុះក្នុងពូល

កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ គិត​ត្រឹម​វគ្គ​១៦ក្រុម​បណ្តោះអាសន្ន​ពេល​នេះ​មាន៖
– Kylian Mbappe (បារាំង) ៥គ្រាប់
– Alvaro Morata (អេស្ប៉ាញ) ៣គ្រាប់
– Lionel Messi (អាហ្សង់ទីន) ៣គ្រាប់
– Marcus Rashford (អង់គ្លេស) ៣គ្រាប់
– Olivier Giroud (បារាំង) ៣គ្រាប់
– Enner Valencia (អេក្វាឌ័រ) ៣គ្រាប់
– Cody Gakpo (ហុល្លង់) ៣គ្រាប់
– Bukayo Saka (អង់គ្លេស) ៣គ្រាប់

ចំណែក​បញ្ជី​កីឡាករ​ដែល​ឈ្នះ​ងារ Man Of The Match ច្រើន​ជាង​គេ​មាន៖
– Kylian Mbappe (បារាំង) ៣លើក
– Luka Modrić (ក្រូអាត) ២លើក
– Leonel Messi (អាហ្សង់ទីន) ២លើក

អត្ថបទពាក់ព័ន្ធ៖ការមិនគោរពវិន័យធ្វើឲ្យកីឡាករ Andre Onana ត្រូវព្យួរស្បែកជើងនៅ World Cup

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ កន្លង​មក និង​កម្មវិធី​ប្រកួត​បន្ត ​មាន៖
ហូឡង់ ៣-១ សហរដ្ឋអាមេរិក
អាហ្សង់ទីន ២-១ អូស្ត្រាលី
បារាំង ៣-១ ប៉ូឡូញ
អង់គ្លេស ៣-០ សេណេហ្គាល់
-ជប៉ុន Vs ក្រូអាត
-ប្រេស៊ីល Vs កូរ៉េខាងត្បូង
-ម៉ារ៉ុក Vs អេស្ប៉ាញ
-ព័រទុយហ្គាល់ Vs ស្វីស

ក្រុម​ដែល​កក់កៅអី​វគ្គ​៨ក្រុម​ចុងក្រោយ​មាន៖ ហុល្លង់, អាហ្សង់ទីន, បារាំង និង អង់គ្លេស៕

ព័ត៌មានជា​ច្រើនពី FIFA World Cup សូមចុចអានទីនេះ…

Share.