ស្ត្រីជាជនជាតិ INDONESIA ម្នាក់មានមុខរបរបុគ្គលិក (កាស៊ីណូហ្គ្រេនដ្រាហ្គន) បានចេញពីបន្ទប់របស់ខ្លួនទៅដូរលុយរកទិញអីហូបស្រាប់តែជនសង្ស័យជិះម៉ូតូតាមឆក់បានកាបូប លុយ។សម្ភារៈបាត់បងរបស់ជនរងគ្រោះរួមមាន៖

១.កាបូបយួរ ពណ៌ខ្មៅ ០១។

២.ទូរសព្ទ័ដៃ ចំនួន០២គ្រឿង

៣.ប្រាក់ដុល្លារចំនួន២០០ដុល្លារ,ប្រាក់ខ្មែរ ចំនួន១០មុឺនរៀល,ប្រាក់ឥណ្ឌូនេសុី ចំនួន៣៣,០០០។

៤.អត្តសញ្ញាណបណ្ណ ឥណ្ឌូនេស៊ី ០១សន្លឹក។

៥.ការធានាគា ឥណ្ឌូនេស៊ី BCA ចំនួន០២សន្លឹក។

-ម៉ាក IPhone7

-ម៉ាក IPhone 11pro។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០:២០នាទីនៅចំណុច លើផ្លូវបេតុងស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យ នៅប៉ូស្តិ៍នគរបាលរដ្ឋបាលសំពៅពូន។

ជនសង្ស័យ -ឈ្មោះ សឿន គឹមសៀក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។

បើតាមសមត្ថកិច្ច កាលពីព្រឹកវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបាន ដើរចេញពីបន្ទុប់ស្នាក់នៅគោលបំណងទៅកន្លែងដូរលុយរកទិញអីហូប មកដល់ចំណុចកើតហេតុស្រាប់តែមានជនមិន ស្គាល់អត្តសញ្ញាណ ០១នាក់ បានបើកម៉ូតូមកតាមពីក្រោយរួចហើយបានធ្វើសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះជិះម៉ូតូគេចខ្លួនបាត់ទៅ។

បន្ទាប់មកជនរងគ្រោះ បាននាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ដើម្បីឲ្យសមត្ថកិច្ចនគរបាល ជួយស្វែងរកចាប់ជនសង្ស័យ ហើយនឹងសម្ភារៈដែលបាត់បង់យកមកវិញ។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមសមត្ថកិច្ចនគរបាលយើង បានធ្វើការស្រាវជ្រាវឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ទើបស្គាល់អត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តង។

ជនសង្ស័យ សឿន គឹមសៀក និងវត្ថុតាងម៉ូតូ ត្រូវបានឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការរតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.