រឿង​អាស្រូវ​អាច​​បំផ្លាញ​អាជីព​សិល្បៈ​របស់​តារា​ ប៉ុន្តែ​លើស​ពី​រឿង​អាស្រូវ​ទូទៅ​ដូចជា​រឿង​អាស្រូវ​ស្នេហា​ រឿង​អាស្រូវ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង​ រឿង​អាស្រូវ​នៅ​ក្នុង​សាលា​ រឿង​អាស្រូវ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តួនាទី​របស់​តារា​ក្នុង​ពិភព​សិល្បៈ​គឺ​ព័ត៌មាន​​ស្ដី​ពី​រឿងអាស្រូវ​ពាំក់ព័ន្ធ​នឹង​​ថ្នាំ​ញៀន។​

សូមចុចអាន មិន​អស់​ចិត្ត ជាប់​គុក​ពីរ​ឆ្នាំ​លើ​រឿង​ក្ដី ទិញ ​​និង ​ជក់​កញ្ឆា ​Jung Ilhoon ប្ដឹង​​ឧទ្ធរណ៍​!

. Jung Il-Hoon អតីត​សមាជិក BtoB

រឿង​អាស្រូវ​ Jung Il-Hoon សមាជិក Rapper របស់​ BtoB ពាក់ព័ន្ធ​នឹង​កញ្ឆា​ត្រូវ​បាន​សារព័ត៌មាន​ទូរទស្សន៍​ Channel A ប្រកាស​ជា​សាធារណៈ​កាល​ពី​ខែ​ធ្នូ​។ យោង​តាម​ការ​​រាយការណ៍​របស់​សារព័ត៌មាន​កូរ៉េ​បាន​ឱ្យ​ដឹង​ថា​ Jung Il-Hoon បាន​រួម​ដៃ​ជាមួយ​នឹង​មនុស្ស​៧​នាក់​ទៀត​ទិញ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​អស់​ជាង​៣០​ខែ​ ដោយ​ក្នុង​រយៈ​ពេល​នោះ​លោក​ប្រើប្រាស់​កញ្ឆា​សរុប​១៦១​។ បច្ចុប្បន្ន​លោក​ត្រូវបាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ នឹង​ពិន័យ​ជា​ទឹក​ប្រាក់​ជាង​១១​ម៉ឺន​ដុល្លារ។ ប៉ុន្តែ​ Jung Il-Hoon មិន​ទទួល​យក​សេចក្ដី​សម្រេច​នេះ​ ហើយ​បាន​ដាក់​បណ្ដឹង​ឧទ្ធរណ៍ ដើម្បី​ធ្វើ​ការ​តវ៉ា​។

. G-Dragon and T.O.P from BigBang

ក្នុង​ឋានៈ​ជា​បុគ្គល​គោល​ក្នុង​ពិភព​សិល្បៈ​ K-pop របស់​កូរ៉េ​ជំនាន់​ទីពីរ​រឿង​អាស្រូវ​ថ្នាំ​ញៀន​របស់​ G-dragon និង Top សមាជិក​ក្រុម​ BigBang បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ រឿង​អាស្រូវ​ថ្នាំ​ញៀន​របស់​ G-Dragon ត្រូវ​បាន​ដឹង​ជា​សាធារណៈ​កាល​ពី​ឆ្នាំ​២០១១ ដែល​កាលណោះ​លោក​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ Healing Camp ហើយ​លោក​បាន​ពន្យល់​នូវ​រឿង​មួយ​ថាមាន​មនុស្ស​ម្នាក់​បាន​ឱ្យ​បារី​មក​លោកនៅ​ក្នុង​កម្មវិធី​ After-Party នៅ​ប្រទេស​ជប៉ុន​នា​អំឡុង​ខែ​ឧសភា​ឆ្នាំ​២០១១​។ យោង​តាម​ប្រសាសន៍​លោក​ លោក​សម្គាល់​ឃើញ​ថា​ បារី​នោះ​មាន​រសជាតិ​ប្លែក​ដូច្នេះ​លោក​បាន​បោះ​បារីនោះ​ចោល​។​

ប៉ុន្តែ​ការ​ពិនិត្យ​ទឹក​នោម​បង្ហាញ​លទ្ធផល​អវិជ្ជមាន​ ខណៈ​ដែល​ការ​ពិនិត្យ​លើ​សរសៃ​សក់​ចេញ​លទ្ធផល​វិជ្ជមាន​កម្រិត​ស្រាល​។ យោង​តាម​សារព័ត៌មាន Channel Korea G-Dragon បាន​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​ ​ប៉ូលិស​ជប៉ុន​បាន​ព្យួរ​ទោស​គាត់​ ដោយ​សារ​តែ​រក​ឃើញ​ចំនួន​តិច​តួច​ ហើយ​នេះ​ក៏​ជា​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​ជា​លើក​ដំបូង។ ក្រោយ​មក​ក្នុង​កម្មវិធី «Healing Camp 2012» លោក​បាន​បើក​បេះដូង​សារ​ជា​ថ្មី​នឹង​បាន​សុំ​ទោស​ទៅ​កាន់​អ្នក​គាំទ្រ​ដោយ​និយាយ​ថា​៖ «ក្នុង​នាម​ជា​អ្នក​សិល្បៈ​ខ្ញុំ​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​នេះ​ តែ​នេះ​គឺ​ជា​កំហុស​ឆ្គង​របស់​ខ្ញុំ​»។

ស្ងាត់​រឿង​ G-dragon សមាជិក​ BigBang មួយ​រូប​ទៀត​គឺ​ T.O.P ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​ប្រើប្រាស់​កញ្ឆា​។ ករណី​របស់​លោក​មាន​ភាព​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​លោក​កំពុង​ប្រើប្រាស់​ ហើយ​លោក​បាន​ទទួល​ស្គាល់​ទៀត​ថា​លោក​ប្រើប្រាស់​មិន​តិច​ជាង​៤​ដង​នោះ​ទេ​នៅ​ក្នុង​ឆ្នាំ​២០១៦​។ លោក​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន​១០​ខែ​ និង​ព្យួរទោស​ចំនួន​២​ឆ្នាំ​ ជាង​នោះ​ទៀត​លោក​ត្រូវ​បាន​គេចាប់​បាន​ក្នុង​ពេល​បំពេញ​ការតព្វកិច្ច​យោធា​ធ្វើ​ឱ្យ​លោក​បាន​បាត់​បង់​តួនាទី​ក្នុង​នាម​ជា​ប៉ូលិស​ ហើយ​បំរើ​ការងារ​សង្គម​កិច្ច​ជំនួស​ឱ្យ​ការ​បំពេញ​កាតព្វកិច្ច​យោធា។ បច្ចុប្បន្ន T.O.P ត្រូវ​បាន​រឹត​បន្តឹង​មិន​ឱ្យ​មាន​វត្តមាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ដោយ​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ដូច​ជា​ KBS និង EBS ជាដើម​។

.Psy

តារា​ចម្រៀង​ល្បី​លំដាប់​ពិភពលោក​ ម្ចាស់​បទ​ «Gangnam Style» ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រើប្រាស់​កញ្ឆា​នៅ​វិច្ឆិកា​ ២០០១ ទោះ​ជា​រឿងរ៉ាវ​នេះ​មិន​ត្រូវ​បាន​ល្បីល្បាញ​ជា​អន្តរជាតិ​កាល​ពី​ជំនាន់​នោះ​ តែ​បើ​យោង​តាម​ទូរទស្សន៍​ KBS លោក​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ខុស​ច្បាប់​ចំនួន​ ដោយ​សាមី​ខ្លួន​សារភាព​ថា​ខ្លួន​រងសម្ពាធ​ ដោយ​សារ​តែ​ព្យាយាម​ធ្វើ​បទ​ចម្រៀង​ល្អ​ៗ​ក្នុង​រយៈ​ពេល​ខ្លី​។ លោក​ទទួល​ស្គាល់​កំហុស​និង​បង់​ប្រាក់​ពិន័យ​ចំនួន ​៥០០០​ដុល្លារ​។​

.Ju Ji-hoon

Jung Ji-Hoon ​គឺ​ជា​តារា​សម្ដែង​ល្បី​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​តាម​រយៈ​ភាព​ Netflix’s Kingdom ក៏​ប្រឈម​នឹង​រឿង​អាស្រូវ​កញ្ឆា​ កាល​ពី​ឆ្នាំ២០០៩ ក្រោយ​ពី​លោក​មាន​ឈ្មោះ​ល្បី​តាមរយៈ​ការ​សម្ដែង​រឿង​ Princess Hours លោក​បាន​ទទួល​ស្គាល់​ថា​លោក​បាន​ប្រើប្រាស់​ MDMA និង Ketamine។ លោក​ និង​គ្នីគ្នា​លោក​៣​នាក់​ទៀត​ត្រូវ​បាន​ចាប់​ក្នុង​នោះ​មាន​តារា​សម្ដែង​ Yoon Seol-Hee។ លោក​ត្រូវ​បាន​​ដាក់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៦​ខែ​និង​ព្យួរ​ទោស​១​ឆ្នាំ​ ព្រម​ទាំង​បង់​ប្រាក់​ពិន័យ​។ លោក​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​ធំ​៣​ បិទ​មិន​ឱ្យ​មាន​វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍​គឺ MCB, KBS, និង EBS។ MBC បាន​ដក​ការ​បិទ​វត្តមាន​ត្រឹម​ឆ្នាំ​ ២០១៣ ខណៈ​ទូរទស្សន៍​២​ទៀត​បើក​ឱ្យ​មាន​វត្តមាន​ឡើង​វិញ​នៅ​ឆ្នាំ​២០១៩​។​ អ្នក​គាំទ្រ​បាន​បន្ត​គោរព​ Ju Ji hoon ដោយ​សារ​តែ​លោក​ទទួល​ស្គាល់​ការ​ប្រើប្រាស់​ទាំង​ដែល​លទ្ធផល​តេស្ដ​បាន​បង្ហាញ​សញ្ញា​អវិជ្ជមាន​។ សារព័ត៌មាន​ Business Daily បាន​ផ្សាយ​ថា​ Ji Hoon ខ្លាច​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ និង​ចង់​លុបលាង​បាប​ដែល​ខ្លួន​ដើរ​ផ្លូវ​ខុស​។​

Telegram-Troryorng
Share.