កាល​ពី​ល្ងាច​មិញ​នេះ​ (១៥ មិថុនា​)​ មាន​រឿង​រ៉ាវ​រញ្ជួយ​បណ្ដាញ​សង្គម​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​និយម​លេង​អ៊ិនធឺណិត​និង​តាមដាន​ជីវិត​តារា ដោយ​សារ​គូស្នេហ៍​របស់​តារា​សម្ដែង​អេដវីន​បាន​ចេញ​មក​ផុស​ស្នាម​របួស​និង​ដាក់​បន្ទុក​លើ​លោក​អេដវីន​ថា​ជា​ជន​បង្ក​។​

សូម​ចុច​អាន ​ បក​អាក្រាត​ខ្ទេច​ សុទ្ធ បញ្ចកា ​ភរិយា អេដវីន ​បង្ហោះ​សារ​ឈឺ​ចាប់ ​និង​ស្នាម​របួស!

តែ​បើ​ងាក​ទៅ​មើលខាង​លោក​អេដវីន​វិញ​ លោក​ក៏​មិន​បាន​នៅ​ស្ងៀម​ដែរ​ដោយ​លោក​បាន​ចូល​មក​តប​ត​ក្រោម​ផុស​របស់​អ្នក​នាង​ សុទ្ធ បញ្ចកា​ លាត​ត្រដាង​ការពិត​នៅ​ពីក្រោយ​រឿងរ៉ាវ​ដែល​ឈាន​ដល់​ការ​បង្ក​ឱ្យ​កើត​មាន​រឿង​រ៉ាវ​ផ្អើល​បណ្ដាញ​សង្គម​។

ក្នុង​ខមមិន​លោក​ អេដវីន​ បាន​សរសេរ​រៀបរាប់​ថា​ « គេ​នាំ​គ្នា​លេង​ចាក់​ទឹក​ដូងក្នុង​បន្ទប់​នឹង​ណា​បង​ ហើយ​ខ្ញុំ​ទៅ​ទាន់​សុំ​គេង​លេង​ដែរ​ គេ​អត់​ឱ្យ​លេង​ ហើយ​ដៃគូ​គេ​វាយ​ខ្ញុំ​បែក​ភ្នែក​ ហើយ​គាត់​ក៏​បោះ​សោរ​ឡាន​ឱ្យ​គេ​រត់​ទៀត​ សប្បាយ​លេង​ទេ​បង​​»។

មុន​ផ្ទុះ​សង្គ្រាម​ស្នេហា​ ប្រើប្រាស់​ហិង្សា​ ​ផ្អើល​​​បណ្ដាញ​សង្គម​ លោក​ អេដវីន​ ធ្លាប់​បាន​បង្ហោះ​សំណេរ​ រៀបរាប់​ពី​​ជិវិត​គូ​ ជីវិត​ស្នេហា​ជួប​រឿង​ផិត​ក្បត់​ ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​រួច​មក​ហើយ​។

សំណេរ​ដែល ​លោក​ អេដវីន តួ​ឯក​ប្រុស​ដ៏​ល្បី​ពី​ភាពយន្ត​ភាគ​ខ្មែរ​​ល្បី​ៗ​ជា​ច្រើន​រឿង​ ​បាន​រៀបរាប់​យ៉ាង​លម្អិត​តាម​លំដាប់លំដោយ​ដូច​ខាង​ក្រោម​នេះ​៖
«កុំ​ស្មោះ​ពេក​អាឈឹម​ ស៊ី​បាន​ស៊ី​ទៅ​សម័យ​នេះ​ហើយ​ណ៎ា លាងទឹកស្អាត​ទេ​ ហើយ​បើ​លាង​មិន​ស្អាត​ទេ​ ហៅ​គេ​មក​ជួយ​លាង​ដល់​ក្នុង​បន្ទប់​មក​ មាន​អី​ពិបាក​ ​ពេ​ទ្យ​ច្រើន​ណាស់​ឥឡូវ​ដែល​លាង​ដល់​បន្ទប់​ហ៎ #ក្នុង​កុន​ទេ​» សំណេរ​នេះ​លោក​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​ ១ ខែ​មិថុនា​ ឆ្នាំ​២០២១​។

ខណៈ​នៅ​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ លោក​បាន​បន្ត​បង្ហោះ​សំណេរ​ដែល​មាន​អត្ថន័យ​ប្លែក​ចំនួន​៣​ ដង​​ដែល​មានអត្ថន័យ​និង​ខ្លឹមសារ​ទាំង​ស្រុង​យ៉ាង​ដូច្នេះ

«​ថា​កុំ​ឱ្យ​ខ្ញុំ​ដល់​ករ​ តែ​ដល់​ករ​អាណា​ក៏​ដោយ​ ក៏​ខ្ញុំ​អត់​ទុក​មុខ​ដែរ​ ជីវិត​មួយ​ដូច​គ្នា​ទេ​ មួយ​ជំហាន​ដល់​ដូច​គ្នា​»


«កុំទឹក​ចិត្ត​មេឃ​ កុំ​ទុក​ចិត្ត​ផ្កាយ​ កុំ​ទុក​ចិត្ត​ប្រពន្ធ​ថា​គ្មាន​សាហាយ កុំ​ទុក​ចិត្ត​ម្ដាយ​ថា​គ្មានបំណុល​ ខ្ពើម​ខ្លួន​ឯង​ណាស់​​»​


«ខ្ពើម​ចុយ​ម្រាយ​ហើយ​ អញ​អើយ ធ្វើ​អី​ក៏​ដោយ​ឱ្យ​ចេះ​គិតគូរ​កិត្តិយស​ គ្រួសារ​ និង​កូនៗ​ផង​ ខ្ញុំ​ប្រាប់​តែ​ប៉ុណ្នឹង​ទេ​ ប្រយ័ត្នងាប់​ដោយ​សារ​តែ​…​អាហ្នឹង​ទៅ​ ស្មាលា​ហើយ​ញោម​អើយ​»

ទាំង​អស់​នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក​ អេដវីន​ ឆ្លើយ​តប​ទៅ​នឹង​​ការ​ចោទ​ប្រកាន់​របស់​អ្នក​នាង សុទ្ធ​ បញ្ចកា​ ភរិយា​មិន​ទាន់​រៀបការ​លោក​ ដែល​បាន​ចោទ​ប្រកាន់​លោក​ថា​បាន​ប្រើប្រាស់​ហិង្សា​មក​លើ​រូប​អ្នក​នាង​។

មក​ដល់​ពេល​នេះ​ ភាគី​អ្នក​នាង​ សុទ្ធ​ បញ្ចកា ​មិន​ទាន់​ចេញ​មក​បកស្រាយ​ឬ​ឆ្លើយ​តប​បែបណា​ទៀត​ចំពោះ​ករណី​ហែកហួរ​គ្នា​នេះ​នៅ​ឡើយ​ទេ​៕

Telegram-Troryorng
Share.