អ្នកនាង​ ​សុទ្ធ បញ្ចកា ដែល​ត្រូវ​បានគេ​ដឹង​ថា​ជា​ភរិយា​ ​មិន​ទាន់​រៀបការ​របស់​ ​លោក អេដវីន​ តារា​សម្ដែង​ល្បី​បាន​បង្ហោះ​រូប​ខ្លួន​ រង​របួស​ ​អម​ជាមួយ​សំណេរ​ឈឺចាប់​។​

សូមចុចអាន ឌី សូនីត្តា ច្រានចោល​ព័ត៌មាន​​រសើប​មិន​ចុះ​សម្រុង​ពាក់​មុខ​ខ្លា​ដាក់​ គង់ ចាន់ស្រីមុំ!

មុន​នេះ​បន្តិច ​ពោល​គឺ​នៅ​ល្ងាច​ថ្ងៃអង្គារ​ទី​១៥ ​ខែ​មិថុនា​ ​នេះ ​អ្នកនាង​ សុទ្ធ បញ្ចកា​ ដែល​ជា​អ្នក​ជំនួញ​ស្ត្រី​ដ៏​ឈាន​មុខ​មួយ​រូប​ បាន​បង្ហោះ​សំណេរ​រៀបរាប់​ ​ដែល​អត្ថន័យ​រួម ​គឺ​បង្ហាញ​ពី​លោក​ អេដវីន​ ​តួឯក​ប្រុស​ដ៏​ល្បី​ពី​ភាពយន្ត​ភាគ​ខ្មែរ​រឿង​ «រសជាតិ​អ្នកមាន​»​ តែងតែ​ប្រើប្រាស់​អំពើ​ហិង្សា​មក​លើ​រូបអ្នកនាង​ជានិច្ច​ ​នៅរា​ល់ពេល​អ្នក​ទាំង​ពីរ​ទាស់ទែង​ខ្វែង​សម្ដី​គ្នា​ ឬ​មិន​ចុះ​សម្រុង​គ្នា​។​

យ៉ាងណា​មិញ​នេះ​គ្រាន់​តែជា​ការ​លើក​ឡើង​ពី​ភាគី​ខាងស្រី​អ្នកនាង​ សុទ្ធ ​បញ្ចកា​ ​ប៉ុណ្ណោះ​ ដូច្នេះ​នៅ​មិន​ទាន់​អាច​សន្មត់​ថា​ជា​ការពិត​មួយ​រយភាគ​រយ​ឬក៏​យ៉ាង​ណានោះ​ទេ​ សារព័ត៌មាន​ត្រយង​ស្វាគមន៍​រាល់ការ​បកស្រាយ​ពី​ភាគី​ទាំង​សង​ខាង​ជានិច្ច​៕​

Telegram-Troryorng
Share.