មូលនិធិ​ភាពយន្ត​ The Red Sea ដែល​ជា​អង្គភាព​នៃ​សហគមន៍​អារ៉ាប់ បាន​ដាក់​ចេញ​នូវ​មូលនិធិ​ The Red Sea ដែល​មាន​ទឹក​ប្រាក់​ចំនួន ​១០​លាន​ដុល្លារ​ ក្នុង​គោល​បំណង​គាំទ្រ​និង​ជួយ​ផ្គត់ផ្គង់​ដល់​អ្នក​ដឹកនាំ​មក​ពី​អារ៉ាប់​និង​អាហ្វ្រិក​។​​

សូមចុចអាន រឿង​ពិត​ ២០ ​ចំណុច ​គួរ​ឱ្យ​ចាប់​អារម្មណ៍​របស់​ភាពយន្ត​ «Titanic» ដែល​អ្នក​នៅ​មិន​ទាន់​បាន​ដឹង!

មូលនិធិ​នេះ​គ្រោង​នឹង​ទ្រទ្រង់ដល់​គម្រោង​ឯកសារ​ជាង​ ១០០ ក្នុង​ឆ្នាំ​ដំបូង​ក៏​ដូចជា​ការ​ផលិត​ចេញ​នូវ​មាតិកា​ផ្សេងៗ​ ក្នុង​នោះ​ក៏​មាន​បើក​ឱ្យ​អ្នក​ផលិត​ភាពយន្ត​ខ្នាត​ខ្លី​ (Short Film) មក​ពី​ប្រជាជាតិ​អារ៉ាប់​ផង​ដែរ​។​

«នេះ​គឺ​ជា​ការ​ជួយ​ឱ្យ​វិស័យ​ភាពយន្ត​នៅ​អារ៉ាប់​និង​អាហ្វ្រិក​មាន​ការ​រីកចំរើន​ ពិត​ជា​ការ​ឆ្លើយតប​មួយ​ដ៏​រំភើប​ណាស់​» ប្រធាន​ផ្នែក​សិល្បៈ​ថ្មី​ដែល​ទើប​នឹង​តែងតាំង​លោក Edouard Waintrop បាន​ថ្លែង​ដោយ​សេចក្ដី​អំណរ​ទៀតថា៖

«មូលនិធិ The Red Sea នឹង​ធ្វើ​​ការ​ជ្រើសរើស​ភាពយន្ត​ ការ​ផលិត​មាតិកា​វីដេអូ​ ដើម្បី​ជួយ​ដល់​ការ​ការ​អភិវឌ្ឍ​ ផលិតកម្ម​ មុន​ផលិតកម្ម​ និង​ ក្រោយ​ផលិតកម្ម​ថត​ភាពយន្ត​នៅទូទាំង​អារ៉ាប់​និង​អាហ្វ្រិក​។»

តាម​ពិត​កម្មវិធី​ បើក​សម្ពោធ​កម្មវិធី​ The Red Sea International Film Festival (ពិធី​បុណ្យ​ភាព​យន្ត​អន្តរជាតិ​សមុទ្រ​ក្រហម​) គ្រោង​នឹង​ធ្វើ​នៅ​ Jeddah នៅ​អំឡុង​ខែ​ វិច្ឆិកា​ ចាប់​ពី​ថ្ងៃ​ទី ១១ ​ដល់​ថ្ងៃ​ទី​២០​ បន្ទាប់​ពី​បាន​លើក​ពេល​ពី​គម្រោង​រៀបចំ​ដំបូង​នៅ​កំឡុង​ខែ​មេសា​កន្លង​មក​ ដោយ​សារ​តែ​បញ្ហា​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​

«មូលនិធិ​ The Red Sea Fund នឹង​ក្លាយ​ទីតាំង​ចំបង​មយយ​សម្រាប់​ជួយ​ផ្សព្វផ្សាយ​ឧស្សាហកម្ម​ភាពយន្ត​អារ៉ាប់​និង​អាហ្វ្រិក​។ ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ​យើង​មើល​ឃើញ​ពី​ភាព​វិវត្ត​និង​រីកសាយ​ភាព​ដូច​ជា​ផ្កា​របស់​ឧស្សាហកម្ម​ភាព​យន្ត​អារ៉ាប់​​» នេះ​គឺ​ជា​ប្រសាសន៍​លើក​ឡើង​របស់​លោក​ស្រី​ Shivani Pandya ប្រធាន​គ្របគ្រង​និង​ចាត់ចែង​ពិធី​បុណ្យ​ភាពយន្ត​ The Red Sea ។ មូលនិធិ​នេះ​នឹង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​អាជីវកម្ម​ភាពយន្ត​អារ៉ាប់​និង​អាហ្វ្រិក​ ដើម្បី​ធ្វើ​​ឱ្យ​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង​ឡើង​លើ​ទីផ្សារ​អន្តរជាតិ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​និង​បង្ហាញ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។»

Telegram-Troryorng
Share.