ភាពយន្តខ្នាតធំកម្រិតយក្សដែលបានផ្ដិតយកព្រឹត្តិការណ៍សោកនាដកម្មដ៏ធំធេងមួយតាមរយៈក្ដីស្នេហារបស់ Jack និង Rose បានបញ្ចាំងថ្ងៃដំបូងនៅសហរដ្ឋអាមេរិក ថ្ងៃទី ១៩ ធ្នូ ១៩៩៧ គឺជាភាពយន្តលំដាប់ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់វិស័យភាពយន្តខ្នាតធំ។ យោងតាម GQ នេះគឺជារឿងរ៉ាវពិតទាំង២០ ពាក់ព័ន្ធនឹងភាពយន្ត Titanic ដែលអ្នកអាចនឹងមិនទាន់បានដឹង ទោះជាធ្លាប់បានទស្សនារឿងនេះច្រើនដងហើយក្ដី។



សូមចុចអាន៖ Netflix ត្រៀមលើកដៃ Bye-Bye ភាពយន្ត៥៣ រឿងក្នុងខែមិថុនានេះ!
១. នៅពេលដែល James Cameron នាំយក Project រឿងទៅលក់ឱ្យ 20th Century Fox គាត់បាននិយាយថារឿងនេះជារឿងស្នេហាបែកបាក់បែបរ៉ូមេអូនិងជូលៀតលើកប៉ាល់ Titanic «Romeo and Juliet on Titanic»



២. កប៉ាល់ Titanic ពិតប្រាកដប្រើប្រាស់កញ្ចប់ថវិកាកសាងពីឆ្នាំ ១៩១០-១៩១២ ចំនួន ៧.៥ លានដុល្លារ ដែលចំនួននេះប្រហាក់ប្រហែលនឹងតម្លៃ ១២០-១៥០ លានដុល្លារនៅឆ្នាំ១៩៩៧ ដែលតម្លៃនេះនៅទាបជាងតម្លៃផលិតភាពយន្ត Titanicដែលប្រើប្រាស់កញ្ចប់ថវិកាអស់រហូតដល់២០០លានដុល្លារ។
៣. ខាងស្ទីតយ៉ូចង់ឱ្យMatthew McConaughey សម្ដែងជាតួអង្គ Jack តែ James Cameron នៅតែអះអាងយក Leonardo Dicaprio សម្ដែង
៤. តួអង្គ Rose ត្រូវបានគេស្នើឱ្យ Gwyneth Paltrow ,Winona Ryder ,Claire Danes ឬក៏ឱ្យដាក់ Reese Witherspoon ប៉ុន្តែតារាស្រីទាំង៤ រូបនេះបានតបបដិសេធ តែ Kate Winslet បានសរសេរសំបុត្រតាំងពីប្រទេសអង់គ្លេសស្នើសុំឱ្យ James Cameron យល់ព្រមឱ្យខ្លួនជិះយន្តហោះទៅ Audition (សាកកាំមេរ៉ា) រឿងនេះនៅហូលីវូដ។
៥. ឈុតឆាកត្រង់កន្លែង Jack គូរគំនូរអាក្រាតរបស់ Rose គឺជាឆាកដំបូងដែលថតមុនគេដោយសារតែកាលនោះកប៉ាល់សង់ថតនៅមិនទាន់រួចរាល់ ចំណែកគំនូរអាក្រាតរបស់ Rose ដែល Jack គូរឱ្យក្នុងឈុតឆាកសម្ដែងនោះ ការពិតគឺជាស្នាដៃគូររបស់ James Cameron



សូមចុចអាន៖ ភាពយន្តកូរ៉េ ១០រឿង តួឯកប្រុសស្អាតសង្ហាតែបែរមិនមែនជាមនុស្សធម្មតា!
៦. ក្រោយនិពន្ធសេណារីយ៉ូភាពយន្តចប់ James Cameron បានដឹងថាមានអ្នកជិះលើនាវាម្នាក់ដែលស្លាប់លើកប៉ាល់ Titanic ក្នុងព្រឹត្តិការណ៍លិចកប៉ាល់នោះឈ្មោះ J. Dawson
៧. ឈ្មោះហៅភាពយន្តនេះគឺ Planet Ice ដើម្បីបិទបាំងកុំឱ្យអ្នកដទៃដឹងថាពួកគេកំពុងថតរឿងពាក់ព័ន្ធនឹង Titanic
៨. ឈុតឆាកដែលត្រូវថតឱ្យឃើញកប៉ាល់ Titanic ទាំងមូល ត្រូវបានថតនៅក្នុងអាងទឹកខ្នាតយក្សដែលជីកឡើងនៅលើឆ្នេរខ្សាច់ភាគខាងត្បូង Rosarito ក្នុងប្រទេសម៉ិចស៊ិក ដោយជម្រៅទឹកក្នុងអាងមានកម្ពស់ត្រឹមតែ៩០សង់ទីម៉ែត្រប៉ុណ្ណោះ



៩. តួអង្គដែលសម្ដែងជាអ្នកធ្វើការក្នុងបន្ទប់ម៉ាស៊ីនក្នុងបាតកប៉ាល់ មានកម្ពស់ត្រឹមតែ១.៥០ សង់ទីម៉ែត្រប៉ុណ្ណោះ ដើម្បីបញ្ឆោតភ្នែកអ្នកមើលឱ្យឃើញដូចជាបន្ទប់ធំមហាសាល
១០. អ្នកគ្រប់គ្រង Fox បានបញ្ជាឱ្យ James Cameron កាត់ចោលឈុតខ្លះដោយឱ្យកាត់ពី៣ម៉ោង មកនៅត្រឹមជាង២ម៉ោងបានហើយ ដើម្បីបានបញ្ចាំងនៅក្នុងរោងកាន់តែច្រើនដង ហើយជួយឱ្យរឿងឈ្នះអូស្ការទៀត តែ James Cameron បដិសេធដាច់អហង្ការមិនព្រមកាត់ឈុតឆាកចោល។
១១. Gloria Stuart ដែលសម្ដែងជាតួអង្គ Rose វ័យចំណាស់មានឈ្មោះដណ្ដើមពានរង្វាន់អូស្ការនៅវ័យ៨៧ឆ្នាំ ដែលកាលនោះចាត់ទុកថាជាតារាដែលមានឈ្មោះដណ្ដើមពានរង្វាន់ចាស់ជាងគេ។ លោកយាយ Gloria Stuart បានបាត់បង់ជីវិតនៅឆ្នាំ ២០១០ ដោយអាយុ១០០ឆ្នាំ គឺស្មោះនឹង Rose ក្នុងភាពយន្តដែរ។



១២. Kate Winslet បដិសេធស្លៀកឈុត Wetsuit (ឈុតហែលទឹក) នៅក្នុងពេលកំពុងថតឈុតឆាកក្រោមទឹក ទីបំផុតនាងបានកើតជំងឺហើមសួត



១៣. Deborah lynn scott អ្នករចនាម៉ូដសំលៀកបំពាក់នៅក្នុងរឿង Titanic បានដេរឈុតដែល Rose ឬ Kate Winslet ស្លៀកដដែលចំនួន២៤ឈុតដើម្បីឱ្យតួឯកស្រីមើលទៅស្អាតគ្រប់ពេលវេលាទាំងនៅលើទូកនិងនៅក្នុងទឹក



១៤. Titanic គឺជាភាពយន្តដំបូងគេបង្អស់ដែលចេញជាវីដេអូ ទាំងដែលរឿងកំពុងបញ្ចាំងនៅលើរោងភាពយន្ត
១៥. Paramount Pictures ចាំបាច់ត្រូវបញ្ជូនដុំ Film (ហ្វីល) ឈុតថ្មីជាច្រើនឈុតទៅកាន់រោងភាពយន្តជាច្រើនកន្លែងព្រោះបញ្ចាំងច្រើនដងពេករហូត Film (ហ្វីល) ខូច
១៦. ដើមដំបូង James Cameron បាននិយាយចរចាសុំឱ្យ Enya សិល្បករចម្រៀងបែប New Age មកធ្វើភ្លេងបញ្ចូលក្នុងភាពយន្តឱ្យ តែ Enya បដិសេធ James Cameron ក៏បានទាក់ទងទៅ James Horner ឱ្យធ្វើវិញ
១៧. ដំបូងឡើយ James Cameron មិនចង់ឱ្យមានភ្លេងច្រៀងអ្វីទាំងអស់សម្រាប់រឿងនេះ តែក្រោយពី James Horner បានលួចតែអត្ថបទចម្រៀង My Heart Will Go On រួមជាមួយនឹង Will Jennings ហើយឱ្យ Celine Dion ច្រៀងក្នុង Demo កាសែតចម្រៀង លោក James Cameron ស្រាប់តែពេញចិត្តហើយសម្រេចចិត្តដាក់បទចម្រៀងនេះនៅក្នុង Credit ចប់រឿង
១៨. ដំបូងឡើយ Celine Dion មិនចង់ច្រៀងបទ «My Heart Will Go on» ព្រោះទើបតែល្បីល្បាញពីបទចម្រៀងដែលដាក់បញ្ចូលក្នុងភាពយន្ត «Beauty and the Beast» ម្យ៉ាងមិនចង់ធ្វើអ្វីដដែលៗ តែSimon Franglen អ្នកតែងបទភ្លេងដែលធ្វើការងារជាមួយនឹងនាងយូរឆ្នាំព្រមទាំងស្វាមីរបស់ Dion លោក Rene Angelil បានព្យាយាមជួយនិយាយបញ្ចុះបញ្ចូលនាងទាល់តែបានសម្រេច។
១៩. ចំណែក Soundtrack របស់ Titanic ដែលតែងឡើងដោយ James Horner ក៏លក់បានតម្លៃជាង៣០លានកូពី ទាំងដែលបទចម្រៀងមានសំឡេងច្រៀងតែមួយបទ ក្រៅពីនោះគឺជាតន្ត្រីសុទ្ធ។
២០.ភាពយន្តនេះរកចំណូលបានពីទូទាំងពិភពលោកច្រើនជាង ២,១៨៧លានដុល្លារអាមេរិក ក្លាយជាភាពយន្តដែលរកចំណូលបានច្រើនបំផុតនាសម័យនោះ មុននឹងភាពយន្ត Avatar របស់លោក James Cameron បានបំបែកកំណត់ត្រាភាពយន្តដែលលោកដឹកនាំខ្លួនឯងនៅឆ្នាំ២០០៩ ដោយរកចំណូលសរុប ២,៧៨៧លានដុល្លារ៕





