សិល្បៈជាតិ៖ អ្នកគាំទ្របានស្ដាប់បទចម្រៀងចេញថ្មីរបស់តារាចម្រៀង G-Devith និង Tena ដែលមានចំណងជើងថា «Hurricane» ឬបទខ្យល់ព្យុះ ទើបតែបញ្ចេញកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២២។ ហ្វេនបានធ្វើការវែកញែកចំពោះបទចម្រៀងនេះថា តើមួយបទនេះមានអ្នកច្រៀងប៉ុន្មាននាក់ រហូតអ្នកខ្លះសឹងតែមិនចំណាំសំឡេងរបស់ Tena តែម្ដង។

គួរឱ្យចាប់អារម្មណ៍ដែរ មួយបទនេះមានបង្កប់នូវចម្ងល់ជាច្រើន ជាក់ស្ដែងថ្ងៃបញ្ចេញបទចម្រៀងមួយគឺចំថ្ងៃតែមួយដែលតារាចម្រៀងសំឡេងផ្អែម Tena បានចេញទៅសម្តែងការប្រគំតន្រ្តី Live Band នៅក្នុងកម្មវិធីដ៏ធំអស្ចារ្យគឺ FIFA WORLD CUP Official ViewingParty នៅក្នុងផាប់មួយកន្លែងនៃទីក្រុងភ្នំពេញ។ ការពញ្ញាក់អារម្មណ៍ហ្វេននេះ បានធ្វើឱ្យហ្វេនរំពឹងថា Best Friend វិលមកចាប់ដៃគ្នាវិញ ច្បាស់ជាការសម្ដែង Live ពិសេសណាមួយជាក់ជាមិនខាន។  

Screen Shot 2022-12-12 at 1.01.12 PM

ដោយឡែក បទថ្មី «Hurricane» របស់ G-Devith និង Tena បើយើងសង្កេតមើលទៅលើ Poster ( ផ្ទាំងរូបភាពនៅក្នុងវីដេអូបទចម្រៀង) នៅផ្នែកខាងក្រោមយើងនឹងឃើញផ្ទាំងនិមិត្តសញ្ញា Logo របស់ក្រុមចម្រៀង KlapYaHandz  ដែលចំណុចនេះបានដាក់ការសង្ស័យថា តើបទខ្យល់ព្យុះរបស់អាយដលទាំងពីរមានការលូកដៃពីក្រុមនេះដែរឬទេ ?

យ៉ាងណាមិញ តាមការសង្កេតនៅពេលនៅដែលយើងស្ដាប់បទនេះច្រើនលើកច្រើនសារ យើងអាចនឹងចាប់អារម្មណ៍ទៅលើសំឡេងបន្ទរ ឬVocal Background សំឡេងនៅត្រង់ជាច្រើនកន្លែង ដែលធ្វើឱ្យអ្នកស្តាប់មានការសង្ស័យចង់ដឹងថានរណាជាម្ចាស់សំឡេង Vocal ទាំងនោះ។ តើអាចទេដែលក្រុម KlapYaHandz ក៏មានចំណែកជាម្ចាស់សំឡេង Vocal Background? 

សូមជម្រាបផងដែរថា ចម្ងល់សង្ស័យចំពោះបទចម្រៀងនេះ បានធ្វើឱ្យហ្វេនអ្នកគាំទ្រស្ដាប់បទនេះជាច្រើនដងច្រើនសារ រហូតដល់បទចម្រៀងនេះបានជាប់ចំណាត់ថ្នាក់ទី #2 នៅលើផ្នែកកំពុងពេញ​និយមសម្រាប់តន្រ្តី នៅលើបណ្ដាញសង្គម ដែលលំដាប់បន្តពីបទចម្រៀងរបស់ Tena មានចំណងជើងថា «ល្បែងស្នេហ៍»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកទល់នឹងពេលនេះ បទ «Hurricane» មានអ្នកទស្សនាដល់ទៅ 242k Views ( ២៤២ ពាន់នាក់) តើអ្នកពេញចិត្តចំពោះបទចម្រៀងនេះកម្រិតណានោះ កុំភ្លេចបញ្ចេញមតិនៅខាងក្រោមនេះ៕

Share.