Kim Yong Ho អតីត​អ្នក​កាសែត​សិល្បៈ​បែប​ខ្សឹបខ្សៀវ​​ ដ៏​ល្បី​របស់​កូរ៉េ​ដែល​បាន​ប្រែ​ខ្លួន​ទៅ​ជា​ YouTuber ​ផលិត​កម្មវិធី​អនឡាញ​​ Garo Sero Institute ​ ​(ផ្ដោត​សំខាន់​លើ​ការ​បក​អាក្រាត​រឿង​អាស្រូវ​នៅ​) ធ្លាប់​បាន​ចេញ​​មក​ប្រកាស​ម្ដង​ហើយ​ថា​ គូស្នេហ៍​របស់​ Han Ye Seul គឺ​ជា​បុរស​​លក់​សេវា​រាត្រី​ធ្វើ​ការ​ក្នុង​បារ​ (Bar Host) ហើយ​ត្រូវ​​បាន​ស្រី​ស្អាត​ Han Ye Seul តួ​ឯក​ស្រី​កូរ៉េ​ដ៏​ល្បី​បាន​ចេញ​មក​ប្រកាស​ប្ដឹង​​លោក​នោះ​ ពេល​នេះ​លោក​បន្ត​ចេញ​មក​បក​អាក្រាត​ជា​បន្ត​ទៀត​ថា​ តួឯក​ស្រី​ល្បី​រូប​នេះ​ពី​អតីតកាល​ធ្លាប់​លក់​ខ្លួន។​

សូមចុចអាន តារា​កូរ៉េ​ ៥​រូប ដែល​ពាក់ព័ន្ធ​នឹង ​សារធាតុ​ញៀន ប៊ិះ​នឹង​អស់​អនាគត​!

Kim Yong Ho

​​​​​​នៅ​ក្នុង​វីដេអូ​​ Stream មួយ​នៅ​លើ​ YouTube លោក​ Kim Yong Oh បាន​ចេញ​មក​ប្រាប់​សាធារណជន​ថា​ ពេល​នេះ​លោក​កំពុង​សប្បាយ​មើល​រឿង​ «ពាក្យ​កុហក​របស់ ​Han Ye Seul» ក្រោយ​លោក​បាន​អង្គុយ​មើល​វីដេអូ​​ Han Ye Seul តាម​រយៈ​ YouTube ដែល​​ក្នុង​នោះ​ គឺ​បង្ហាញ​ពី​ខ្សែជីវិត​ពិត​របស់​នាង​ ខណៈ​នេះ​លោក​កំពុង​ប្រមូល​ភស្តុតាង​ដើម្បី​បក​អាក្រាត​ថា​តារា​សម្ដែង​រូប​នេះ​ជា​អតីត​ក្មេង​ Room Salon (ស្ត្រី​លក់​សេវាកម្ម)

សម្រាប់​ Room Salon ​គឺ​ជា​ពាក្យ​ហៅ​ទីតាំង​កម្សាន្ត​មួយ​ដែល​បុរស​វ័យ​ចំណាស់​កូរ៉េ​ទៅ​កម្សាន្ត​សប្បាយ​ ​ដោយ​មាន​មនុស្ស​ស្រី​ក្មេង​ៗ​ ទៅ​បំរើ​ចាក់​ស្រា​ ដោយ​ខាង​ប្រុស​អាច​ឱប​ថើប​ស្ទាប​អង្អែល​បាន​តាម​ចិត្ត​។ ទីតាំង​បែប​នេះ​អាច​ចាត់​ទុក​បាន​ថា​ជា​កន្លែង​លក់​ខ្លួន​​ខុស​ច្បាប់​។​

Han Ye Seul និង គូស្នេហ៍

Kim Yong Ho បាន​លើក​ឡើង​ថា​លោក​ទទួល​បាន​អ៊ីម៉ែល​ពី​អ្នក​គាំទ្រ​កម្មវិធី​របស់​លោក​ដែល​ធ្លាប់​ឃើញ​ Han Ye Seul ធ្វើ​ការ​នៅ​ ILGAA ទីតាំង​ Room Salon មួយ​នៅ​ប្រទេស​កូរ៉េ​កាល​ពី​២០​ឆ្នាំ​មុន​ ដោយ​បុគ្គល​ក្នុង​អ៊ីម៉ែល​នោះ​ថែម​ទាំង​និយាយ​ទៀត​ថា​បុរស​ដែល​ទៅ​ទីនោះ​អ្នក​ណា​ក៏​ស្គាល់​ Han Ye Seul ដែរ​ ដោយ​នាង​កាល​នោះ​អាច​ជា​បុគ្គលិក​ Part-Time

អតីត​អ្នក​កាសែត​រូប​នេះ​ថែម​ទាំង​និយាយ​ទៀត​ថា Han Ye Seul ប្រើ​ខ្សែ​និង​ខ្លួន​ប្រាណ​ដើម្បី​ឈ្នះ​កម្មវិធី​ប្រកួត​ Super Model ឆ្នាំ ២០០១ របស់​ស្ថានីយ​ទូរទស្សន៍​ SBS ព្រោះ​នៅ​ថ្ងៃ​​ឈ្នះ​ការ​ប្រកួត​នោះ​និង​បាន​ធ្វើ​ជា​តារា​ម៉ូដែល​នោះ​ តារា​ស្រី​រូប​នេះ​បាន​ទៅ​កាន់​សណ្ឋាគារ​មួយ​ម្ដុំ​ Itaewon

Han Ye Seul No.39

Han Ye Seul ចាប់​ផ្ដើម​ប្រឡូក​ចូល​ក្នុង​សិល្បៈ​តាម​រយៈ​ការ​ប្រកួត​ Super Model ហើយ​ក្រោយ​ពី​ទទួល​បាន​រង្វាន់​កញ្ញា​ ​បានសម្ដែង​រឿង​ «Nonstop4» ដែល​ជា​រឿង​មួយ​ធ្វើ​ឱ្យ​កញ្ញា​កសាង​បាន​កេរ្តិ៍​ឈ្មោះ​ និង​ប្រជាប្រិយភាព​ រហូត​ទទួល​បាន​​តំណែង​ជា​តារា​ឈាន​មុខ​របស់​ប្រទេស​កូរ៉េ​៕

Telegram-Troryorng
Share.