សិល្បៈជាតិ៖ តាមការអះអាងរបស់ហ្វេសប៊ុកឈ្មោះ Hin Ruos បានលម្អិតថា លោកបានប្រគល់ដីលំហែមួយប្លង់ដែលមានទំហំ ១០ គុណនឹង ៣០ ម៉ែត្រ ជូនកូនស្រីតារាចម្រៀង សាពូន មីដាដា គឺនាងតូច សាពូន ដារាពិមាន បន្ទាប់នាងបានបកស្រាយបទចម្រៀងមួយបទ «ពុកអើយម៉ែអើយ»។

ក្រោយពេលទទួលបានផ្ទះមួយខ្នងមិនទាន់និងបានប៉ុន្មានផងនោះ អ្នកនាង សឿ សុធារ៉ា និងកូនស្រីទទួលបានដីមួយប្លង់ដែលស្ថិតនៅភូមិស្រែក្រៅ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ពីលោក ហ៊ិន រស់ ម្ចាស់គំរោងពិការជើង ភូមិចំការដូងរីសត បានធ្វើការប្រគល់ជូនអ្នកនាងព្រោះតែក្ដីអាណិតអាសូរដល់អ្នកនាងនិងកូនៗ ធ្វើឱ្យមហាជនឃើញហើយរំភើបចិត្ត ។

ប្រភពខាងលើនេះបានរៀបរាប់ថា នៅពេលលោកបានបានស្តាប់បទចំរៀងមួយបទដែលនាងតូច សាពូន ដារាពិមាន ច្រៀងមានចំណងជើងថា ពុកអើយម៉ែអើយ នោះបានធ្វើឱ្យលោកមានអារម្មណ៍ស្រណោះស្រណោកដល់កាលលោកនៅគ្រាក្រលំបាក។ ហើយក៏ឃើញនាងតូចជាក្មេងឆ្លាតអាចជួយម្តាយ (អ្នកនាង សឿ សុធារ៉ា) និងផ្តល់កម្លាំងចិត្តឱ្យម្តាយដែលកំពុងមានទុកលំបាកបាត់បង់កម្លាំងចិត្ត ទ្រព្យសម្បត្តិ ស្ទើរតែអស់ពីខ្លួន ទើបលោកសម្រេចចិត្តប្រគល់ដីលំហែរកាយទំហំ 10×30 គិតជាតំលៃគឺ ៤ពាន់ដុល្លារ មានរបងស្រាប់ ដូង និងកញ្ចុះ ឱ្យនាងតូចទុកជាទ្រព្យផ្ទាល់ខ្លួន។

ប្រភពដដែលបានបន្តថា ដីមួយប្លង់នេះ គឺលោកបានផ្ទេរកម្មសិទ្ធិស្របច្បាប់កូនស្រីអ្នកនាង សឿ សុធារ៉ា តែម្តង ប៉ុន្តែដោយសារក្នួយស្រីមិនទាន់គ្រប់អាយុនៅការទទួលសិទ្ធិ ទើបលោកផ្ទេរជូនអ្នកនាង សឿ សុធារ៉ា ដែលជាម្តាយជំនួសវិញ។ លោករំពឹងថា កាដូនេះនឹងជួយបំបាត់អារម្មណ៍ស្មុគស្មាញ ហើយជាកាដូលើកទឹកចិត្តដល់ក្មួយស្រី ភិមាន ឱ្យខិតខំបន្តការសិក្សាឡើងវិញ៕

Share.