សិល្បៈជាតិ៖ ការសម្ដែងឈុតរោលរាលបញ្ចេញដងខ្លួនឱ្យអ្នកទស្សនាក្ដៅសាច់ របស់កញ្ញា ហ្វាហ្វា ជាមួយតួប្រុស ឡៅ បញ្ញា កំពុងតែមានការវែកញែកលើនៅបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ក្នុងនោះ តារាចម្រៀង ប៉ាវ ផ្លយ បានលើកឡើងថា ការសម្ដែងឈុតរោលរាលក្ដៅសាច់បែបនេះគឺជារឿង «អោបរុំ» ច្រើនជាង។

មតិរិះគន់ភាគច្រើនបានសំដៅមុខព្រួញដល់កញ្ញា ហ្វាហ្វា ខណៈដែលសម្ដែងជាតួស្រីក្នុងរឿងដែលមានចំណងជើងថា «ស្នេហាល្ងង់+ល្ងង់» ។ បើទោះបីជារឿងនេះមានជ្រកក្រោមស្លាបនៃប្រភេទរឿងអប់រំ ប៉ុន្តែរឿងនេះក៏បានបញ្ចូលនូវឈុតរោលរាលស្រាបស្រើលរបស់តួស្រី ដោះអាវបង្ហាញដងខ្លួនតូចសខ្ចីញ៉េញយ៉ាងសិចស៊ី បញ្ឆេះអារម្មណ៍តួប្រុសឈ្លក់វង្វេង រហូតធ្វើឱ្យអ្នកទស្សនាអាចឈាមច្រមុះតាម។

អ្នកលេងបណ្ដាញសង្គម និងអ្នកសិល្បៈមួយចំនួនបានបន្តរិះគន់ចំពោះរឿងនេះ ខណៈដែលមានរូបភាពខ្លះទៀតមើលទៅសិចស៊ីរោលរាលខ្លាំង តែមិនត្រូវបានបង្ហាញចេញក្រៅពី App ទស្សនាភាពយន្តឡើយ។ ដោយឡែក អូនហ្វា ដែលជាតួស្រីនៅក្នុងភាពយន្តនេះបានសង្កត់ធ្ងន់ប្រាប់អ្នកទស្សនាថា រឿងល្ងង់+ល្ងង់ ជារឿងប្រភេទអប់រំ តែជារឿងប្រភេទ 18+ (ក្មេងក្រោម 18 ឆ្នាំហាមមើល)

ទន្ទឹមនឹងនោះ គេឃើញតារាចម្រៀង Original Song គឺលោក ប៉ាវ ផ្លយ បានចាត់ទុកថា ការសម្ដែងរឿងអប់រំដែលមានបញ្ចូលនូវឈុតរមួលស្អិតបែបនេះ មិនខុសអីពីរឿងអោបរុំនោះទេ។ លោកបានបញ្ចេញមតិចំពោះការសម្ដែងឈុតរោលរាលរបស់អូនហ្វា ថា៖ « រឿង ” អោបរុំ ” បើសិន ប៉ាវ ផ្លយ ជាតួប្រុសវិញ ជាតិម៉ែអាជាតិហើយខ្ញុំ ហ៊ឹម! នេះហើយជាចង្កោមជីវិត! »។

ងាកមកចាប់អារម្មណ៍ពីមតិរិះគន់អ្នកលេងបណ្ដាញសង្គមវិញ ក៏មិនសូវខុសពីការរិះគន់របស់ ប៉ាវ ផ្លយ ឡើយភាគច្រើនបបុរសៗបានលើកឡើងស្រដៀងៗគ្នាថា រឿងនេះគឺជារឿង អោបរឹត អោបរុំ ដែលទាក់ទងនឹងរឿងផ្លូវភេទ៕

Share.