សមត្ថកិច្ចឃាត់ខ្លួនក្មេងស្ទាវជាង១០នាក់ក្រោយពីប្រមូលគ្នាលេងល្បែងស៊ីសងនៅថ្ងៃទី១៤.១២.២០២២ វេលាម៉ោង ០២:០០នាទីត្រង់ចំណុច ផ្លូវជាតិលេខ៦ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ក្រុមក្មេងទំនើងទាំងអស់នៅភាគច្រើនជាអ្នករស់នៅក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល។

បើតាមសមត្ថកិច្ច ក្រុមក្មេងទំនើង ចំនួន១១នាក់ដែលត្រូវបានចាប់ខ្លួនបាននោះរួមមាន៖
១-ឈ្មោះ បាន ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថតរូប មានទំលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្ដកណ្ដាល។
២.ឈ្មោះ ហុង សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ត្រី ទីលំនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
៣.ឈ្មោះ សុង ណារុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
៤.ឈ្មោះ ផូ ផានិត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


៥.ឈ្មោះ ធា វិលាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល។
៦.ឈ្មោះ ធី សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុក មុខកំពូល ខេត្តកណ្តាល។
៧.ឈ្មោះ ហេន សុយាណុន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
៨.ឈ្មោះ ឡូន សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
៩.ឈ្មោះ ថន វន្ថ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
១០.ឈ្មោះ ប៊ូ ឆវន្ត័ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ មានទីលំនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
១១.ឈ្មោះ ជិន វ៉េងគ័ង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់បានរួមមាន៖

១.ម៉ូតូ ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ កណ្តាល 1AF-5768។

២.ម៉ូតូ ០១គ្រឿង ម៉ាកស្កុបពីក្លឹប១២ ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-9432។

៣.ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាលេខ ភ្នំពេញ 1HO-5829។

៤.ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាលេខ កណ្តាល 1AD-6175។

៥.ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា C125 ពណ៌ក្រហម ផលិតឆ្នាំ២០២០ គ្មានផ្លាកលេខ។

៦.បៀរលីឡុង ០១ហ៊ូ។

៧.កន្សែងពោះគោ ០១។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា     នៅថ្ងៃទី១៤.១២.២០២២ វេលាម៉ោង០១:៣០នាទី ក្រុមក្មេងទំនើងខាងលើបានប្រមូលផ្តុំគ្នានៅចំណុចផ្លូវជាតិលេខ៦ ភូមិកោះរកា ឃុំព្រែកអញ្ចាញ  ក្នុងនោះខ្លះលេងបៀរខ្លះឈររញេរញៃនៅចិញ្ចើមផ្លូវជាតិ ហើយក៏មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងអន្តរាគមន៍ស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ចុះទៅអន្តរាគមន៍យកក្រុមក្មេងទំនើងខាងលើ មកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ធ្វើការសួរនាំ៕

អត្ថបទ៖តាខ្មៅ

Share.