កណ្តាល៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីយកដបវាយទៅលើកបុរសម្នាក់នៅក្នុងក្លឹបកម្សាន្ត១ ក្រោយពីខឹងគេមិនព្រមជល់កែវជាមួយខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ទី១៣ខែ ធ្នូឆ្នាំ២០២២វេលាម៉ោង០១:៣០នាទីនៅ ចំណុច  ក្លិប កម្សាន្ត យីហោ  BOX ស្ថិត នៅភូមិ ជីមៅ ឃុំ ត្បែង  ស្រុក កណ្ដាល ស្ទឹង  ខេត្ត កណ្ដាល ។

ជនរងគ្រោះក្នុងសំណុំរឿងនេះ មានឈ្មោះ  អុឹម  ពិសិដ្ឋ  ភេទ ប្រុស  អាយុ ៣១ ឆ្នាំ  មាន ទីលំនៅ ភូមិ  ជីមៅ  ឃុំ ត្បែង  ស្រុក កណ្ដាល ស្ទឹង  ខេត្ត កណ្ដាល  មុខ របរ  លកដូរ។

ចំណែកជនសង្ស័យ  ០១ នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ   រស់  មុន្នី ជាតិ  ហៅ ទូច ភេទ ប្រុស អាយុ ៣៤ឆ្នាំ  មានទីលំនៅភូមិល្វា ឃុំអង្គពពេល ស្រុក គងពិសី ខេត្តកំពង់ស្ពឺ  មុខរបរ  ជាង កញ្ចក់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា       នៅថ្ងៃទី ១២  ខែធ្នូ  ឆ្នាំ ២០២២  មុនពេល កេីតហេតុ ជនសង្ស័យ  និង  បងប្អូន  ០៣ នាក់ ទៀត  ដែល រស់ នៅ ភូមិ ជាមួយ គ្នា បាន នាំគ្នា អង្គុយ ផឹក ស្រា បៀរ  ABC  អស់ ចំនួន  ០៦ កំប៉ុង  ហេីយ បាន នាំគ្នា ជិះ ម៉ូតូ  ០១ គ្រឿង  ម៉ាក Honda Dream   C125 ពណ៌ ខ្មៅ  ស៊េរី ឆ្នាំ ២០១៤  មិនចាំ ផ្លាកលេខ  មានគ្នា ០៣នាក់  ដោយ ឈ្មោះ  សិនដា  ភេទ ប្រុស  អាយុ ២៦ឆ្នាំ  ជា អ្នក ឌុប  និង  ឈ្មោះ  ណាង  ភេទ ប្រុស  អាយុ ២៦ឆ្នាំ ជិះកណ្តាល  ហើយ ជនសង្ស័យ ជិះខាងក្រោយ  ចេញ ពីផ្ទះ របស់ ខ្លួន សំដៅ ទៅ ក្លិប កម្សាន្ត មួយ កន្លែង យីហោ  BOX ស្ថិត នៅ ភូមិ ឃុំ កេីតហេតុខាងលេី។ពេល ចូល ទៅដល់ក្នុងក្លិប  ជនសង្ស័យ បាន ហៅស្រាបៀរ  ABC ដប  ចំនួន កន្លះកេស រួច នាំគ្នា ផឹក ជុំគ្នា។ពេល ជនសង្ស័យ ផឹក អស់មួយ ដប់  បានឃើញ ជនរងគ្រោះ កំពុង នាំភ្ញៀវចូល  ខ្លួនបាន កាន់ស្រាបៀរ ០១ដបយកទៅជល់ជាមួយ ជនរងគ្រោះ  តែជនរងគ្រោះមិន ជល់ ជាមួយ  ហេីយ ជនសង្ស័យ បាន ដេីរ មកតុខ្លួន វិញ ។លុះ បានមួយសន្ទុះ ជនសង្ស័យ បាន ដេីរ ទៅជល់ កែវ ជាមួយ ជនរងគ្រោះ ម្តង ហេីយ ម្តង ទៀត  ជនរងគ្រោះ មិនព្រម ជល់កែវជាមួយ ទេីប ជនសង្ស័យ យកដបស្រាបៀរដែលខ្លួនកាន់នឹងដៃវាយចំថ្ងាសផ្នែកខាងស្តាំបណ្តាលឲ្យ បែកដប  រួច បាន យក ដប់ ដែល បែក ចាក់ មកលេីជនរងគ្រោះ ថែម ទៀតបណ្តាលឲ្យមុត មុខហូរឈាម។  ភ្លាមៗនោះ សន្តិសុខ ក្នុង ក្លិប បានឃាត់ ជនសង្ស័យ  និង រាយការណ៍  ជូន កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល  ត្បែង។ 

ក្រោយ ទទួល បាន ព័ត៌មាន ភ្លាម កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល ត្បែង  បាល ចុះ ទៅ ដល់ កន្លែង កើត ហេតុ ឃាត់ ខ្លួន ជនសង្ស័យ បញ្ជូនមកកាន់ អធិការដ្ឋាន នគរបាលស្រុក កណ្ដាល ស្ទឹង  ដេីម្បីកសាង សំណុំ រឿងតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.