សិល្បៈ​ជាតិ​៖ នៅ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​ មាន​តារា​ស្រី​មិន​ច្រើន​នោះ​ឡើយ​ដែល​ចេះ​និង​អាច​សម្ដែង​ឈុត​ឆាក​វាយ​តប់​ មាន​ប្រើ​ក្បាច់​គុន​បាន​ល្អ​​និង​​ប៉ិន​ប្រសព្វ​។ ក្នុង​ចំណោម​តារា​​ជាច្រើន​រូប​នោះ​គេ​សង្កេត​ឃើញ​ថា​មាន​តារា​ស្រី​ចំនួន​២​ដួង​ដែល​លេច​ធ្លោ​ខ្លាំង​នៅ​ក្នុង​ភាពយន្ត​បែប​វាយ​តប់​ទាត់​ធាក់​។

ថ្មីៗ​នេះ​កញ្ញា​ សំថារ័ត្ន​ បាន​បង្ហោះ​រូប​ភាព​ប៉ុន្មាន​សន្លឹក​ដែល​ថត​រួម​គ្នា​ជាមួយ​នឹង​កញ្ញ ពេជ្រ​ ចរណៃ​ ដោយ​ម្នាក់ៗ​មាន​គ្រង​ឈុត​ជា​នារី​ចម្បាំង​យ៉ាង​អង់អាច​ក្លាហាន​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត​។ តួ​ឯក​ស្រី​​​ភាពយន្ត​វ៉ៃតប់​ Jailbreak បាន​បង្ហោះ​រៀបរាប់​ពី​ចំណាប់​អាម្មណ៍​រីករាយ​ដែល​មាន​ឱកាស​បាន​គ្រង​ឈុត​អ្នក​ចម្បាំង​ ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​។

កញ្ញា​ ថារ័ត្ន​ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​មក​ដល់​ភ្នំពេញ​វិ​ញ​ហើយ​ ​មាន​​ពេល​ក៏​ឆ្លៀត​ផុស​រូប​ខ្លះ​ៗ​ ​ដែល​បាន​មក​ពី​ស្ដេច​ជាង​ថត​ Sovanna Kem Photographyaphy ​ក្នុង​កម្មវិធី​ ​រាត្រី​ចង​ចាំ ​កន្លង​មក។​ ✨​លើក​ទីមួយ​ ​ដែល​បាន​គ្រង​ឈុត​​បែប​នេះ​។ ​សូម​អរគុណ​មែន​ទែន​ដល់​ប្អូន​ ​ពេជ្រ​ ​ចរណៃ​ ​ល្បុក្កតោ​ខ្មែរ​ ​និង​ជំនួយការ​របស់​គាត់​ ​ដែល​បាន​រៀប​ចំ​និង​តុបតែង​អោយ​គ្រប់​គ្រឿង​ ​🥰🙏🏼​ ​ពិសេស​ណាស់​ ​ដែល​បាន​សម្ដែង​ជុំ​គ្នា​ផង​ដែរ​។​ ​បើ​បង​ប្អូន​ ទស្ស​និក​ជន​ មា​ន​រូប​ឬ​ក៏​វីដេអូ​ សូម​ជួយ​ផ្ញើ​អោយ​មើល​ផង​ ​😁​។​ ​កុំ​​តែ​​គេ​​បបួល​ថត​រូប​ ​កុំ​អី​គ្មាន​នឹក​ឃើញ​ថត​បាន​ទុក​មើល​អុីចឹង​ទេ​ខ្ញុំ​អើយ​ ​អើយ​ ​អើយ​ 😂​»

នៅ​ពី​ខាង​ក្រោម​ការ​លើក​ឡើង​ពី​ស្ត្រី​ឆ្នើម​ផ្នែក​គុន​ល្បុក្កតោ​រូប​នេះ តារា​សម្ដែង​លំដាប់​អន្តរជាតិ​ Dy Sao ដែល​ជា​កូន​ខ្មែរ​សញ្ជាតិ​អាមេរិក​ និង​ជា​អ្នក​គុននិយម​ខ្មែរ​មួយ​រូប​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​ឯ​នាយ​សមុទ្រ​ក៏​បាន​ចូល​មក​សរសើរ​ដែរ​ថា​៖ វ៉ាវ អស្ចារ្យ​(Wow Oss Cha!) ខណៈ​ដែល​មតិ​ផ្សេងៗ​ទៀត​​សុទ្ធតែ​ពេញ​ចិត្ត​ ក៏​ដូច​ជា​លើក​សរសើរ​ដល់​ស្រី​ស្អាត​ទាំង​ពីរ​រូប​ដែរ​ថា៖ «វីរះនារីក្នុងចិត្តខ្ញុំ សម ថារត្ន័ និង ពេជ្រ ចរណៃ»

Share.