យ៉ាងហោចណាស់មានក្រុមក្មេងទំនើងចំនួន៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ក្រោយធ្វើសកម្មភាពដេញកាប់និងគប់ទៅលើជនរងគ្រោះ៣នាក់។ហេតុការណ៍នេះកើតឡើងនៅភូមិ បឹង ខ្យាង ឃុំ បឹងខ្យាង  ស្រុក កណ្ដាល ស្ទឹង  ខេត្ត កណ្ដាល ។

ជនរងគ្រោះនៅក្នុងករណីនេះ មាន៣នាក់រួមមាន៖១.ឈ្មោះ  ម៉ុម  ឧត្តម  ភេទ ប្រុស  អាយុ ១៧ ឆ្នាំ  មាន ទីលំនៅ ភូមិ វាលកណ្តោល ឃុំ បារគូ     ស្រុក កណ្ដាល ស្ទឹង  ខេត្ត កណ្ដាល មុខ របរ  រត់ តុការ។ ២.ឈ្មោះ  រុំ  រះ ភេទ ប្រុស  អាយុ ១៨ ឆ្នាំ  មាន ទីលំនៅ ភូមិ ពោធិ ដុះ  ឃុំ បារគូ  ស្រុក កណ្ដាល ស្ទឹង  ខេត្ត កណ្ដាល  មុខរបរ  រត់ តុការ។៣.ឈ្មោះ  វៃ  កក្កដា  ភេទ ប្រុស  អាយុ ១៧ ឆ្នាំ  មាន ទីលំនៅ ភូមិ  ពោធិ ដុះ  ឃុំ បារគូ  ស្រុក កណ្ដាល ស្ទឹង  ខេត្ត កណ្ដាល មុខ របរ  រត់ តុការ។

ចំណែកឯក្រុមជនសង្ស័យមានគ្នារហូតដល់៩នាក់ ក្នុងនោះ ៥នាក់បានគេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងតាមស្វែងរក។

ប្រភពីសមត្ថកិច្ចខេត្តកណ្តាលបានឲ្យដឹងថា នៅថ្ងៃ ទី ១៨   ខែ ធ្នូ  ឆ្នាំ ២០២២  វេលា ម៉ោង  ២៣:០០នាទីក្រុមជនរង គ្រោះបាន ជិះ ម៉ូតូ  ០៣ គ្រឿង  មាន គ្នា  ០៦នាក់  មាន ឈ្មោះ  រុំ  រះ  និង  ឈ្មោះ  ម៉ុម  ឧត្តម  ជិះ ម៉ូតូ  ០១គ្រឿង  ម៉ាក Honda Draem C125  ពណ៌ ខ្មៅ  ស៊េរី ឆ្នាំ២០១២  ឡើង ស៊េរី ឆ្នាំ ២០១៥  ពាក់ ផ្លាកលេខ   ហេីយឈ្មោះ  វៃ  កក្កដា  និង  ឈ្មោះ  លិក  និង  ម៉ូតូ  ០១គ្រឿង ទៀត  មាន គ្នា ០២នាក់  ចេញ ពី ផ្លូវ ជាតិ លេខ ៣ ភូមិ កំពង់ ទួល  មកយក មិត្ត ឈ្មោះ  ណាង  នៅចំណុច លូមុខបួន  ភូមិ ស្វាយ មីង  ឃុំ បារគូ  រួច ជិះ តាម ប្រឡាយ លេខ ៦៣  សំដៅ ទៅផ្លូវ ក្រវ៉ាត់ ក្រុងទី ៣។   ពេល ជិះ ដល់ចំណុចស្ពាន អាកាស ផ្លូវ ជាតិ លេខ ២  ក៏បត់តាមបណ្តោយ ផ្លូវ ជាតិ លេខ ២  ទៅទិសខាងត្បូង (តាកែវ ) រហូតជិតដល់ផ្សារសៀមរាប ពេលនោះក្រុម ជនរងគ្រោះ បាន ឈប់ ម៉ូតូ ទិញ បារី  ស្រាប់ តែ ឃើញ ម៉ូតូ របស់ ក្រុម ជន ជនសង្ស័យ ជិះ មក ហេីយ ហួស ទៅបាត់។  ពេល ទិញ បារី រួចក្រុម ជនរងគ្រោះ បាន ជិះ ម៉ូតូ ទៅមុខ ទៀត រហូត ដល់មុខ ផ្សារ សៀមរាប  ក្រុម ជនរងគ្រោះ បាន ឃេីញ ក្រុម ជនសង្ស័យ ចំនួន ប្រហែល ១០នាក់ ក្នុង នោះ ក្រុម ជនរងគ្រោះ បាន ស្គាល់ ម្នាក់ ឈ្មោះ  ថា  លីធៀន  កំពុង អង្គុយ នៅមុខ កន្លែង ជួសជុល ម៉ូតូ របស់ ឈ្មោះ  ញិល  សម្បត្តិ  ស្ថិត នៅ ភូមិ ព្រែកអង្គុញ  ឃុំ សៀមរាប។  ពេល ក្រុម ជនរងគ្រោះ ជិះ ម៉ូតូ ដល់ ចំណុចស្ពាន ធម្មជាតិ ស្ថិត នៅ ភូមិ ព្រែក ស្លែង  ឃុំព្រែក ស្លែង  ក្រុម ជនសង្ស័យ បាន ជិះ ម៉ូតូ ដេញ ពីក្រោយ ហេីយយក ដុំថ្មគប់ មកលេីជន រងគ្រោះ  និង បានយក ដាវ  កាំបិត ផ្គាក់ ដេញ កាប់ ក្រុម ជនរងគ្រោះ រហូត ដល់ ចំណុច កេីតហេតុ នៅភូមិ បឹង ខ្យាង ឃុំ បឹងខ្យាង  ស្រុក កណ្ដាល ស្ទឹង  ក្រុម ជនសង្ស័យ បាន ជិះ បុកម៉ូតូ ជនរងគ្រោះ ឲ្យ ដួល បុក និង បង្គោល ស្ពាន  បណ្ដាល ឲ្យជនរងគ្រោះ ឈ្មោះ  រុំ  រះ  ដួល បាក់ ភ្លៅខាងស្តាំ  បែកក្បាល ជង្គង់ ខាង ស្ដាំ  ជាំចង្កេះ ឆ្វេង  និង ជាំស្មាឆ្វេង។ ចំណែក ជនរងគ្រោះ ឈ្មោះ  ម៉ុម  ឧត្តម  របួស  រលាត់ជេីងខាងឆ្វេង  ជាំ ត្រគាក ខាងស្ដាំ។ក្នុងនោះដែរ ក្រុមជនបង្កបានកាប់ ម៉ូតូ របស់ ក្រុម ជនរងគ្រោះ ខូចខាត អស់ចំនួន  ០២  គ្រឿង  រួច ជិះ ម៉ូតូ គេចខ្លួន បាត់ អស់ ។

លុះដល់ ព្រឹក ថ្ងៃ ទី  ១៩  ខែធ្នូ  ឆ្នាំ  ២០២២  ជនរងគ្រោះ បាន មកដាក់ ពាក្យ បណ្តឹង នៅ ប៉ុស្តិ៍ នគរបាល រដ្ឋ បាល បឹង ខ្យាង។  ក្រោយ ទទួល បាន ព័ត៌មាន ភ្លាម កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល បឹង ខ្យាង  និង  កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល សៀមរាប  សហការ ជាមួយកម្លាំង ប្រជាការពារ  និង កម្លាំង ជំនាញ ផ្នែក  ព្រហ្ម ទណ្ឌ  ស្រុក កណ្ដាល ស្ទឹង  ធ្វើ ការស្រាវជ្រាវ ឃាត់ ខ្លួន ជនសង្ស័យ ចំនួន  ០៤ នាក់ បញ្ជូន មកកាន់ អធិការ ដ្ឋាន នគរបាល ស្រុក ស្ទឹង  ដេីម្បី សាកសួរ ។

នៅចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យ៣នាក់បាន សារភាព ថា ខ្លួន  និង បក្ខពួក  ០៦នាក់ ពិតជាបានជិះ ម៉ូតូ ចំនួន  ០៤ គ្រឿង  ដេញ គប់  និង  វាយក្រុម ជនរងគ្រោះប្រាកដមែន  ដោយ ជនសង្ស័យ  ឈ្មោះ  វ៉ាន់ ធី  ធារ៉ា  និង ឈ្មោះ  ញិល  សម្បត្តិ  ជាអ្នក កាន់ ដាវ  ជិះ ម៉ូតូ មួយគ្រឿង ម៉ាក  Honda Dream C125 ស៊េរី ឆ្នាំ ២០២២  មិន ចាំ ផ្លាក់លេខ  ជនសង្ស័យ ឈ្មោះ  សង  វិបុល  និង ឈ្មោះ  ប៉ូរ៉ា  ណារិន  ជាអ្នក កាន់ ដុំថ្មគប់មកលេី ជនរងគ្រោះ  ដោយជិះម៉ូតូ  ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ ខ្មៅ  ស៊េរី  ឆ្នាំ២០២២  មិន ចាំផ្លាកលេខ  ហេីយ ជនសង្ស័យ ឈ្មោះ  សីហា  និង  ឈ្មោះ  ភាព  សៀង ហៃ  ជាអ្នក កាន់ កាំបិត ផ្គាក់  ជិះ ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125  ពណ៌ ខ្មៅ  ស៊េរី ឆ្នាំ ២០១៨  មិន ចាំផ្លាកលេខ  និង  ជនសង្ស័យ ឈ្មោះ  ឆេង  រតនៈ  និង  ឈ្មោះ  សូត្រ  ចន  ជិះ ម៉ូតូ Honda Dream C125 ពណ៌ ក្រហម  ស៊េរី ឆ្នាំ ២០២២ ខាងលើ ជិះ ដេញ ពីក្រោយ ។ដោយ ឡែក ជនសង្ស័យ  ឈ្មោះ  ថា  លីធៀន  នៅមុន ពេល កេីតហេតុ ក្រោយ ត្រឡប់ មក ពី ដេីរលេងនៅភ្នំពេញ  វិញ បាន ទៅ អង្គុយ លេង នៅ កន្លែង ជួសជុល ម៉ូតូ របស់ ឈ្មោះ  ញិល  សម្បត្តិ  ពេល អង្គុយ លេង បាន មួយ សន្ទុះ ខ្លួន បាន អោយ ឈ្មោះ  ភាព  សៀង ហៃ  ជូន ខ្លួន ទៅ ផ្ទះមុន ពុំបានទៅធ្វេីសកម្មភាពនោះទេ ។ ក្រោយ ធ្វើ សកម្មភាព ជនសង្ស័យ ឈ្មោះ  ញិល  សម្បត្តិ  , ឈ្មោះ  វ៉ាន់ធី   ធារ៉ា ,ឈ្មោះ  សង  វិបុល  និង  បូរ៉ា  ណារិន  បាន យក កាំបិត ផ្គាក់  និង  ដាវ  យកទៅលាក់ទុកក្នុងស្មៅ  លេី ដីឡូតិ៍មួយកន្លែងស្ថិត នៅ ភូមិ អំពៅ ព្រែទី  ឃុំ អំពៅ ព្រៃ  ស្រុក កណ្ដាល ស្ទឹង  ខេត្ត កណ្ដាល។

ក្រោយពីឃាត់ខ្លួនរួចមកក្រុម ជនសង្ស័យ ចំនួន  ០៣នាក់ ត្រូវបាននាំទៅអធិការ ដ្ឋាន នគរបាល ស្រុក កណ្ដាល ស្ទឹង  ដេីម្បី សាកសួរ  ខណៈដែលក្រុមជនសង្ស័យ ដែល គេចខ្លួន  កម្លាំង ជំនាញ កំពុង ស្រាវជ្រាវស្វែងរកដេីម្បី កសាង សំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមច្បាប់៕

អត្ថបទ៖តាខ្មៅ

Share.