មានមនុស្ស២នាក់ត្រូវបានឃាត់ខ្លួនខណៈដែល៣នាក់ទៀតបានរត់គេចខ្លួនបាត់ក្នុងករណីប្រើអំពើហិង្សាទៅលើយុវជន ម្នាក់ នៅភូមិ​ពោធិ៍ស្មាត ឃុំ​ជេីងកេីប​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាលនៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២២នេះ​។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ ធី​ ស្រស់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មានទីលំ​នៅភូមិ​រានថ្ម ឃុំ​សៀមរាប​​​​​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​ កម្មករ​រោងចក្រ​។  ចំណែកជនសង្ស័យនៅក្នុងសំណុំរឿងនេះមានគ្នាចំនួន៥នាក់រួមមាន៖

១.ឈ្មោះ​ ឈុត​ វ៉ាន់​ថា ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គោករមៀត​ ឃុំ​កណ្តោក ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខរបរ​ មិនពិតប្រាកដ។ (ឃាត់​ខ្លួន​)

២.ឈ្មោះ​ វុិត​ បញ្ញា​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្វាយ​ព្រៃ​​ ឃុំ​កណ្តោក​​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល មុខ​របរ​ មិនពិតប្រាកដ។ (ឃាត់​ខ្លួន​)

៣.ឈ្មោះ​ ហុី សុខេន​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្វាយ​ព្រៃ​ ឃុំ​កណ្តោក​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល។ (គេចខ្លួន​)

៤.ឈ្មោះ​ វ៉ាន់ ភីលីប​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ស្វាយ​ព្រៃ​ ឃុំ​កណ្តោក​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ (គេចខ្លួន​)

៥.ឈ្មោះ​ បូរ៉ា សំរ៉ុង​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ស្វាយ​ព្រៃ​ ឃុំ​កណ្តោក​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ (គេចខ្លួន​)

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ​នៅថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៦:០០ នាទី​ជនសង្ស័យ​ឈ្មោះ​ វុិត​ បញ្ញា​ និង​ បក្ខពួក​ ០២​នាក់​ទៀត​ឈ្មោះ​ ឈុត​ វ៉ាន់​ថា​ និង​ឈ្មោះ​ ហុី​ សុខេន​ បានជិះម៉ូតូ ០២គ្រឿង ចេញ​ពីផ្ទះ ទៅផឹកសុីនៅ​លេីស្ពាន​អាកាស​ផ្លូវ​ក្រវាត់​ក្រុងទី៣ ​ស្ថិត​នៅ​ក្នុង​ឃុំ​ជេីងកេីប។​ ពេល​កំពុង​ផឹក​ស្រាបៀរ​អស់​ម្នាក់​មួយ​កំប៉ុង ​ស្រាប់តែឃេីញមិត្ត​ភក្តិរ​បស់​ខ្លួន​០២នាក់ ទៀតឈ្មោះ​ ប៉ូរ៉ា​ សំរ៉ុង​និង​ឈ្មោះ​ វ៉ាន់​ ភីលីប​ ជិះម៉ូតូមកដល់ហេីយបាន​អង្គុយ​ផឹក​នៅទៅនោះ​។មួយ​សន្ទុះ​ក្រោយ​មក​ក្រុម​ជនសង្ស័យ​បាន​ឃើញ​ក្មេង​ស្ទាវ​មួយក្រុម​មាន​គ្នា​ប្រហែល​១០នាក់​ មករករឿង​ដេញ​កាប់​បក្ខពួក​​របស់​ខ្លួន​ ពេល​នោះ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​ទៅ​ទិស​ខាង​កេីតតាមផ្លូវក្រវាត់ក្រុងទី៣​ ហេីយ​បត់តាមប្រឡាយលេខ​៨៨​ សំដៅ​ទៅ​រមណីយដ្ឋាន​ភូមិ​ត្នោត។​ ភ្លាម​នោះ​ក្រុម​ជនសង្ស័យ​បាន​ជិះ​មកផ្លូវ​ក្រវាត់​ក្រុងទី​៣វិញ ​បាន​ជួប​នឹង​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​ ០២​នាក់​ ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ​ ឈុត​ វ៉ាន់​ថា​ បាន​យក​ខ្សែ​ក្រវាត់​វាយចំក្បាលជនរង​គ្រោះជាច្រេីនខ្សែក្រវាត់ បណ្តាលឲ្យបែក ដេរចំនួន​ ០៣ថ្នេរ​ ហេីយជន​សង្ស័យ​ឈ្មោះ​ បូរ៉ា​ សំរ៉ុង​ និង​ឈ្មោះ​ វ៉ាន់​ ភីលិប​ បាន​យក​ដុំថ្មគប់​ទៅលេី​ជនរងគ្រោះ​ត្រូវ​ចំ​អ្នក​ជិះ​ខាង​ក្រោយ​ ហេីយជន​សង្ស័យ​ឈ្មោះ​ វ៉ាន់​ ភីលីប​ បាន​ធាក់​ម៉ូតូ​ជនរងគ្រោះ​បណ្ដាល​ឲ្យដួល ​រួច​នាំគ្នា​ជិះ​គេច​ខ្លួន​បាត់​ទៅ។ចំណែក​ឯ​ជនរងគ្រោះ​បាន​ទៅដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ជេីងកេីប​ ក្រោយ​ពីទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ជេីងកេីប​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​កណ្តោក​ បាន​ធ្វេីការស្រាវជ្រាវឃាត់ខ្លួន​ជន​ជនសង្ស័យ​បាន​ ០២នាក់ ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ ដេីម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​​៕

អត្ថបទ៖តាខ្មៅ

Share.