ខេត្តកោះកុង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២០ ខែមិថុនា ២០២១។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តកោះកុង ចុះថ្ងៃទី១៨ ខែមិថុនា ២០២១។

សេចក្ដីជូនដំណឹង បានឲ្យប្រជាពលរដ្ឋ​មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ត្រូវទៅចាក់វ៉ាក់សាំង​ នៅទីតាំងសំខាន់ៗ មានដូចជា នៅក្រុង​ខេមរភូមិន្ទ មានកន្លែងចាក់វ៉ាក់សាំង២កន្លែង និងស្រុកស្រែអំបិល មានទីតាំងចាក់វ៉ាក់សាំងចំនួន​ ៣កន្លែង។

អ្នកមកចាក់វ៉ាក់សាំងត្រូវភ្ជាប់ឯកសារមានដូចជា អត្តសញ្ញាណបណ្ណ, លិខិតឆ្លងដែន ឬសំបុត្រកំណើត ឬសៀវភៅស្នាក់នៅជាដើម។

ចង់ដឹងព័ត៌មានលម្អិតអានសេចក្ដីជូនដំណឹឹងខាងក្រោមនេះ ៖

ខេត្តកោះកុង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី ២០ ខែមិថុនា
Telegram-Troryorng

Share.