លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា «កូវីដ១៩ ប្រភេទ ឥណ្ឌាបំលែងខ្លួន ២ករណី បានមកដល់ខេត្តសៀមរាបហើយ។ សូមមេត្តាប្រុង ប្រយ័ត្នជានិច្ច»។

ប៉ុន្ដែលោកវេជ្ជបណ្ឌិត មិនបានបញ្ជាក់ទេថា កូវីដ១៩ ប្រភេទថ្មី ឥណ្ឌាបំប្លែងខ្លួននេះ កើតមាននៅស្រុកណា តំបន់ណា នៃខេត្តសៀមរាប​។ យ៉ាងណាមិញ សារព័ត៌មានត្រយង នឹងធ្វើសេចក្ដីរាយការណ៍បន្ដទៀត ជុំវិញបញ្ហានេះ ប្រសិនបើ​មានការបញ្ជាក់​ពី​មន្រ្តីក្រសួងសុខាភិបាល ឬ​ការទំនាក់ទំនង​បានពី លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត ដើម្បីសាកសួរបន្ថែមជុំវិញបញ្ហានេះ៕

Share.