កណ្តាល៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ច ស្រុកកណ្តាលស្ទឹង រួមជាមួយប្រជាពលរដ្ឋ តាមក្របួចបានបន្ទាប់ពីធ្វើសកម្មភាពលួចកាច់.ក.ម៉ូតូមួយគ្រឿង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២២ វេលា ម៉ោង ១៦:៤០នាទី ត្រង់ចំណុចភូមិព្រែតាថុក ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនសង្ស័យ ០២ នាក់ទាំងពីរនាក់ទី១.ឈ្មោះ រស់ រស្មី ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិ ត្រពាំងពោធិ៍ សង្កាត់ ចោមចៅ ទី៣ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ មុខរបរ មិនពិត ប្រាកដ។ ទី២.ឈ្មោះ មិន សារិ ហៅ ទីក ភេទ ប្រុស អាយុ ៤២ឆ្នាំ មាន ទីលំនៅ ភូមិ ព្រែក តាគង់១ សង្កាត់ ចាក់ អង្រែ លេី ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ មានទីលំ នៅផ្ទះ ជួល ភូមិ ក្រាំងតី ឃុំ ថ្មី ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល មុខ របរ មិន ពិត ប្រាកដ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កលាពីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២២ វេលា ម៉ោង ០៨:៣០នាទី ជនសង្ស័យជិះ ម៉ូតូ០១គ្រឿងគ្នា២នាក់ ទៅការដ្ឋានសំណង់របស់ជនសង្ស័យ ឈ្មោះ រស់ រស្មី ស្ថិតនៅ ម្ដុំ ជ្រៃកោង ផ្លូវ វេងស្រេង រាជធានីភ្នំពេញ រួចដាក់គ្នាចុះនៅការដ្ឋានសំណង់ ហេីយបានក៏ដឹកគ្នាម្នាក់ទៀតពីក្រោយបន្តទៀត រួចជនសង្ស័យ ទាំងពីរនាក់បានជិះម៉ូតូ ចេញពីការដ្ឋាន មកតាមផ្លូវជាតិលេខ៣ សំដៅ មកផ្ទះជួលរបស់ជនសង្ស័យ ឈ្មោះ មិន សារិ ស្ថិតនៅ ភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង លុះទៅដល់ផ្ទះជួលជនសង្ស័យទាំងពីរនាក់បានអង្គុយពិភាក្សា គ្នារហូតដល់ម៉ោង ១២:០០នាទី ទេីបជនសង្ស័យទាំងពីរ នាក់ ជិះ ម៉ូតូចេញ ពីផ្ទះ ជួលដេីម្បី ដេីររកលួចម៉ូតូរបស់ប្រជាពលរដ្ឋ ដែលទុកចោល លុះជិះដល់ ត្រង់ចំណុចភូមិព្រែតាថុក ឃុំព្រែកស្លែង ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ជនសង្ស័យ បានឃើញ ម៉ូតូមួយគ្រឿងទុកនៅលេីខ្នងប្រឡាយ ភ្លាមៗសង្ស័យ ចុះទៅធ្វើសកម្មភាពភាពលួច តែមិនបានសម្រេច ព្រោះ ម៉ូតូ របស់ប្រជាពលរដ្ឋ ចាក់សោ-ក និង បិទសន្ទះសោ ។

រួចជនសង្ស័យបាន ជិះ ម៉ូតូ ចេញ រហូតដល់ត្រង់ចំណុចភូមិព្រែតាថុក ឃុំព្រែកស្លែង ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ក៏បានឃើញ ម៉ូតូ មួយគ្រឿងទៀត ចតទុកចោលលើ ខ្នងប្រឡាយ ហើយពួកគេក៏បាន ធ្វើសកម្មភាពម្តងទៀត ដោយបានយកដែកចុងស្រួចកាច់បំបែក គ្រាប់សោម៉ូតូ រួចជិះខ្លួនចេញទៅសិនដេីម្បីទៅមេីលផ្លូវ ។

មួយសន្ទុះក្រោយមកជនសង្ស័យ បានជិះម៉ូតូ ត្រឡប់មកវិញ ​និងបានឡេីងជិះម៉ូតូរបស់ជនរងគ្រោះ គេចខ្លួនទៅទិសខាងលិច តែត្រូវជនរងគ្រោះឃេីញទាន់ ស្រែកថាចោរៗ ភ្លាមៗក៏ត្រូវបានប្រជាពលរដ្ឋ និង កម្លាំង ប្រជាការពារ ពួនស្ទាក់ឃាត់ បាន ជនសង្ស័យម្នាក់ ចំណែកម្នាក់ ។ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២២ទើបកម្លាំងផ្នែក ជំនាញព្រហ្មទណ្ឌ ស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នៃអធិការដ្ឋាននគរបាល ស្រុកកណ្ដាលស្ទឹង ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត រួមទាំងវត្ថុតាងនៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិក្រាំងតី ឃុំថ្មី ស្រុកកណ្ដាល ស្ទឹង ខេត្តកណ្ដាល។

ចំពោះវត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ ០២គ្រឿង មួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៤ ពាក់ ស្លាកលេខ ភ្នំពេញ 1CD-3693 របស់ជនរងគ្រោះ។ និងមួយគ្រឿងទៀត ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JL-4543។ ទូរស័ព្ទ ០៣ គ្រឿង, ដែកអក្សរ L ០១ , ដែកចុងស្រួច ០១ , ដែកឆាប១ ,ទួណឺវីស ០២ , កូនកាំបិតបត់ ១ , កូនកន្ត្រៃដែក ១ ,កូន សោម៉ូតូ ០១ , អត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ ០៣សន្លឹក ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដេីម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ កណ្តាល

Share.