«ដូច​ចាក់​ពី​ខ្នង​ធ្លុះ​ដល់​បេះដូង ធ្លាយ​រហូត​ដល់​ថ្លើម​ ស្នេហ៍​ដែល​អូន​ផ្ដើម​ អូន​ក៏​បញ្ចប់​ដោយ​មិន​បាន​ត្រៀម​» នេះ​ជា​ឃ្លា​ដក​ស្រង់​ចេញ​ពី​បទ​ចម្រៀង​ល្បី​ លក់គោយន្ត​ ដែល​អតីត​ម្ចាស់​ពាន​ Cambodia’s Got talent យឿន ពិសី​បាន​លើក​យក​មក​បកស្រាយ​ថ្មី​ បង្ហោះ​តាម​ប្រព័ន្ធ​អនឡាញ​ ហើយ​ផ្ទុះ​ការ​​ចាប់​អារម្មណ៍​ខ្លាំង​ ស្ទើ​មិន​គួរ​ឱ្យ​ជឿ។

សូមចុចអាន មកដឹងប្រវត្តិត្រួសៗ លោកតា សាឡាត់ ក្រោយទទួលមរណភាព

យឿន ពិសី និង ភរិយា

បទ​ចម្រៀង​ «លក់គោយន្ត​» ដែល​ជា​សំនៀង​ដើម​របស់​លោក​ Noly Record ត្រូវ​បាន​យក​មក​ច្រៀង​ឡើង​វិញ​ដោយ​លោក​ យឿន​ ពិសី​ បង្ហោះ​លើ​ Facebook Page Boty-Phen និង Youtube Channel Boty-Phen កំពុង​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន​ព្រោះ​តែ​តារា​ចម្រៀង​ យឿន ពិសី​ បកស្រាយ​នូវ​បទ​ចម្រៀង​នេះ​បាន​យ៉ាង​ពីរោះ​ រណ្ដំ​​ដួង​ចិត្ត​អ្នក​ស្ដាប់​។​

បទ​ចម្រៀង​ច្រៀង​ថ្មី​ដោយ​ យឿន ពិសី​ ​ដែល​បាន​បង្ហោះ​​កាល​ពី​ម៉ោង ​២​ រសៀល​ ថ្ងៃ​សុក្រ ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២១​ នៅ​លើ​បណ្ដាញ​សង្គម​ Facebook ​មាន​ចំនួន Share ចំនួន​ ១៤២​ ចំនួន​ Like ១.៨K និង​អ្នក​ខមមិន​រហូត​ដល់​ទៅ​ ៣៨ Comments នៅ​ខាង​ក្រោម​ផុស​បទ​ចម្រៀង​នោះ​ផង​ដែរ​ ។​ ខណៈ​នៅ​លើ​ Channel YouTube វិញ​មាន​ចំនួន​ទស្សនា​ ៩១០៧ ដង​ហើយ​៕

ចង់​ដឹង​ថា​ យឿន​ ពិសី បកស្រាយ​បទ​ចម្រៀង​ «លក់​គោយន្ត​» បាន​ពីរោះ​និង​ស៊ី​អារម្មណ៍​អ្នក​ស្ដាប់​ខ្លាំង​ប៉ុណ្ណា​នោះ​ សូម​ទស្សនា​​វីដេអូ​ចម្រៀង​ខាង​ក្រោម​៖

Telegram-Troryorng
Share.