«តើ​ខ្ញុំ​មាន​​សាក់​លើ​ខ្លួន​ ​ជា​រឿង​ខុស​ណាស់​មែន​ទេ​?​» នេះ​ជា​សំនួរ​​ចាក់​ដោត​មួយ​ដែល​តារា​ហ្វេសប៊ុក​ និង​ជា​ Youtuber ដ៏​ល្បី​មួយ​រូប​ ​លោក​ Athika បាន​លើក​ចេញ​ជា​ប្រធាន​បទ​នៅ​ក្នុង​វីដេអូ​ថ្មី​និង​ចុងក្រោយ​ដែល​លោក​បាន​បង្ហោះ​តាម​រយៈ​ Facebook Page របស់​លោក​។​

សូមចុចអាន ប្រកែក​លែងរួច ​អ្នក​ស៊ើប​អង្កេត​​ហ្វេសប៊ុក​ បង្ហាញ​ភស្តុតាង​ អេដវីន​-​រ៉ូស​ ស៊ីចុក​គ្នា​មែន?

នៅ​ក្នុង​វីដេអូ​​មាន​រយៈ​ពេល​ប្រមាណ​ជាង​ ១១​ នាទី​ ដែល​លោក​ Athika បាន​ធ្វើ​ការ​បង្ហោះ​កាល​ពី​រាត្រី​ម្សិលមិញ​នេះ​ (១៩ មិថុនា​ ២០២១) គឺ​ជា​ការ​បើក​ដួង​ចិត្ត​ អារម្មណ៍​ពិត​មិន​ធ្លាប់​និយាយ​ របស់​បុរស​ដែល​មាន​ស្នាម​សាក់​ច្រើន​លើ​ដង​ខ្លួន។​ លោក​ Athika បាន​រៀបរាប់​ពី​បញ្ហា​មួយ​​ចំនួន​ដែល​លោក​ត្រូវ​ឆ្លង​កាត់​ ព្រោះ​តែ​មជ្ឈដ្ឋាន​មហាជន​ នៅ​មិន​ទាន់​ទទួល​ស្គាល់​ និង​ វាយ​តម្លៃ​ទាប​ទៅ​លើ​មនុស្ស​ដែល​មាន​ស្នាម​សាក់​ច្រើន​​លើ​ដង​ខ្លួន​ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា​មនុស្ស​ដែល​មាន​ស្នាម​សាក់​លើ​ខ្លួន​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​មនុស្ស​ពាល​ ជន​ក្រៅ​សង្គម​ ជា​ដើម​​​។ល។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​មួយ​ដែរ​ក្នុង​ចំណោម​រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​លោក​បាន​បរិយាយ​នៅ​ក្នុង​វីដេអូ​នោះ​ គឺ​លោក​បាន​លើក​ឡើង​ថា​៖​ «​តែ​ដោយ​សារ​ខ្ញុំ​ស្នាម​សាក់​ បងប្អូន​ខ្លះ​គាត់​ទទួល​យក​អត់​ទាន់​បាន​ អ៊ីចឹង ទោះ​ខ្ញុំ​ធ្វើ​កំប្លែង​ ធ្វើ​អប់រំ​ ធ្វើ​អ្វី​ក៏​ដោយ​ Auto ខុស​ហ្មង​ គឺ ដក​ដង្ហើម​ក៏​ខុស​ ​​មិន​បាច់​ធ្វើ​អ្វី​ទេ​ គ្រាន់​តែ​ដក​ដង្ហើម​ក៏​ខុស​ដែរ​….»។

នៅ​​ជិត​នាទី​ចុង​ក្រោយ​ក្នុង​វីដេអូ​ឃ្លីប​នោះ​ដែរ​ Athika បាន​សំណូមពរ​ចំពោះ​អ្នក​ដែល​មាន​ការ​រើស​អើង​ចំពោះ​អ្នក​មាន​ស្នាម​សាក់​ក្នុង​ខ្លួន​ឱ្យ​កាត់​បន្ថយ​ឱ្យ​កាន់​តែ​តិច​ជាង​មុន​ ឬ​គ្មាន​ការ​រើស​អើង​លើ​ការ​សាក់​នេះ​តែ​ម្ដង​ ដើម្បី​កុំ​ឱ្យ​ការ​រើស​អើង​មួយ​នេះ​ក្លាយ​ទៅ​ជា​ដំបៅ​មហារីក​។​

យ៉ាង​ណា​មិញ​នេះ​ចំណុច​ខាង​លើ​នេះ​គ្រាន់​តែ​ស​ម្រង់​សម្ដី​ដែល​ត្រយង​បាន​ធ្វើ​ការ​ដក​ស្រង់​ចេញ​ពី​ វីដេអូ​ដែល​ Athika បាន​បង្ហោះ​​រៀបរាប់​ប៉ុណ្ណោះ​។​ ចង់​ដឹង​អត្ថន័យ​លម្អិត​សូម​ ចុច​ទស្សនា​វីដេអូ​ទាំង​មូល​ដូច​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.