ព្រឹកនេះ ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន ១លានដូសទៀត ។ នេះបើយោងតាមការបញ្ជាក់ពី លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចមកហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ ៖

  • ១. ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (ស៊ីណូហ្វាម) ចំនួន ២សែន២ម៉ឺនដូស,
  • ២. ជំនួយពីមជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២ម៉ឺន៤ពាន់ដូស
  • ៣. ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលរួមមាន ស៊ីណូវ៉ាក់ ចំនួន ៤លាន៥សែនដូស និង ស៊ីណូហ្វាម ចំនួន ១លានដូស។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះ ឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។​ កម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស៕​

Share.