វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត បានមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី១៩ ខែមិថុនា ២០២១។

វ៉ាក់សាំង១លានដូសនេះ គឺជាវ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញ ពីក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន។

សូមចុចអាន៖ វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន ១លានដូស បានមកដល់កម្ពុជា បន្ថែមទៀតហើយ

គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ២០២១នេះ កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៩លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដែលកម្ពុជារំពឹងថា នឹងចាក់ជូនដល់ប្រជាជនទូទាំងប្រទេស ជាង១០លានដូស នៃផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ ២០២១នេះ។

Share.