ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវបើកទ្វាកីឡដ្ឋានជាតិមរតកតេជោដើម្បីទទួលក្រុមជម្រើសជាតិប្រ៊ុយណេ ប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៥:00នាទីល្ងាចតទៅ។

សម្រាប់ការប្រកួត AFF Mitsubishi Electric Cup 2022 រវាងកម្ពុជា និងប្រ៊ុយណេ ក្នុងនាមពហុកីឡដ្ឋាន បានត្រៀមខ្លួនរួចជាស្រេចនូវការរៀបចំទីលានប្រកួត និងកន្លែងផ្ញើ កង់ ម៉ូតូ និងរថយន្ត ដែលមានទំហំ ៨.២២ហិតា។

ដោយបានកំណត់តម្លៃច្បាស់លាស់ដូចខាងក្រោម៖
១-កង់ តម្លៃ ១០០០រៀល
២-ម៉ូតូ តម្លៃ ២០០០រៀល
៣-រថយន្ត តម្លៃ ៤០០០រៀល


ប្រសិនបើមានការយកតម្លៃលើសពីការកំណត់ខាងក្រោមរបស់ពហុកីឡដ្ឋានក្នុងនាមជាអ្នករ៉ាប់រងផ្នែកចំណត សូមបងប្អូនរាយការណ៍មកកាន់លេខទំនាក់ទំនងដូចមាននៅក្នុងរូបភាព។

គិតត្រឹមថ្ងៃនេះតារាងចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន៖ ថៃ ឈរនៅកមពូលតារាង មាន៦ពិន្ទុ, ឥណ្ឌូណេស៊ី លេខ២មាន ៦ពិន្ទុ, កម្ពុជា លេខ៣មាន ៣ពិន្ទុ, ហ្វីលីពីន លេខ៤មាន ៣ពិន្ទុ ៥. ប្រ៊ុយណេ សូន្យពិន្ទុ។ តារាងចំណាត់ថ្នាក់ពូល B បណ្តោះអាសន្ន៖ ម៉ាឡេស៊ី ឈរនៅកមពូលតារាង មាន ៦ពិន្ទុ, វៀតណាម លេខ២មាន ៦ពិន្ទុ, សិង្ហបុរី លេខ៣មាន ៦ពិន្ទុ ខណ: មីយ៉ាន់ម៉ា និងឡាវ មានសូន្យពិន្ទុ៕

Share.