តារា​ចម្រៀង​កូន​កាត់​ថៃ​-ប៊ែលហ្សិក ​​កញ្ញា​​ វី វីអូឡែត​ (Violette Wautier) ​បាន​ចេញ​ម​ក​ប្រកាស​ធ្វើ​ចត្តា​ឡីស័ក​ចំនួន​១៤​ថ្ងៃ​ក្រោយ​បាន​ទៅ​ច្រៀង​នៅ​ក្លិប​កម្សាន្ត​មួយ​កន្លែង​មាន​អ្នក​កើត​ជំងឺ​កូវីដ​-១៩​បាន​ទៅ​ចូលរួម​ដែរ​តែ​ការ​ធ្វើ​តេស្ត​សំណាក​លើក​ទីមួយ​លទ្ធផល​អវិជ្ជមាន​។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៤​ខែ​មេសា​ឆ្នាំ​២០២១​ម្សិលមិញ​នេះ​តារា​ចម្រៀង​ម្ចាស់​បទ​ «I don’t Smoke» បាន​ចេញ​មក​ប្រកាស​នៅ​លើ​ Instagram ផ្ទាល់​ខ្លួន​ថា​កញ្ញា​កំពុង​តែ​ធ្វើ​ចត្តាឡីស័ក​ព្រោះ​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មីនា​កន្លង​ទៅ​កញ្ញា​បាន​ធ្វើ​ដំណើរ​ទៅ​ច្រៀង​នៅ​ក្លិប​កម្សាន្ត​ Magenta ​នៅ​ខេត្ត​ខនកេន​ហើយ​មាន​អ្នក​កើត​ជំងឺ​កូវីដ​-១៩​ ចូលរួម​ទស្សនា​ដែរ​។​​​

គួរ​បញ្ជាក់​ដែរ​ថា​ កញ្ញា​ Violette Wautier ​ទោះ​ជា​លទ្ធផល​តេស្ត​សំណាក​លើកទីមួយ​អវិជ្ជមាន​ក្ដី​កញ្ញា​នឹង​នៅ​តែ​បន្ត​​​ចត្តា​ឡីស័ក​រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​មេសា​ហើយ​ធ្វើ​តេស្ត​ជា​លើក​ទីពីរ​ទើប​អាច​ឈប់​ធ្វើ​ចត្តាឡីស័ក​៕​

ប្រភព៖ ThaiPBS

Telegram-Troryorng
Share.