«ទិវា​ដឹង​គុណ​ឪពុក​» ​មាន​ការ​រៀបចំ​ឡើង​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​ នៅ​ថ្ងៃ​​នេះ​​កូន​ៗ​ ឬ​ក្រុម​គ្រួសារ​និមួយ​ប្រាកដ​ជា​មាន​កាដូ​ ឬ​ Plan រៀបចំ​សម្រាប់​ Surprise ប៉ា​ៗ​ តែ​បើ​ឆ្នាំ​នេះ​គិត​មិន​ទាន់​ចេញ​ទេ​ អាច​បបួលគ្រួសារ​ ប៉ាម៉ាក់​បង​ប្អូន​ទស្សនា​ភាពយន្ត​​រ៉ូមែនទិច​ ៥​រឿង​​នេះ​ ដើម្បី​រឹត​ចំណង​គ្រួសារ​។

សូមចុចអាន កុំភ្លេច​ត្រៀមកន្សែង​​! ​ទិវា​អ្នកម្ដាយ​ស្អែក មើល៥​រឿង​នេះ​ល្អ​បំផុត​​

១. Like Father
Like Father គឺ​ជា​ភាពយន្ត​ខ្នាត​ធំ​របស់​ Netflix ដែល​សម្ដែង​ដោយ​ Kriten Bell និង​ Kelsey Grammer ជា​ភាពយន្ត​បរិយាយ​ពី​ Bell មនុស្ស​ស្រី​ដែល​ឆ្កួត​នឹង​ការងារ​ជា​ទី​បំផុត​ សូម្បី​តែ​នៅ​ក្នុង​ថ្ងៃ​រៀបការ​ រហូត​វិនាទី​ចុង​ក្រោយ​កូន​​កំលោះ​របស់​នាង​បាន​ប្រកាស​បែក​គ្នា​នៅ​ក្នុង​ថ្ងៃ​រៀបការ​នោះ​តែ​ម្ដង​។ រឿង​មិន​ចប់​ត្រឹម​នេះ​នោះ​​ទេ​ ព្រោះ​តែ​ផឹក​ស្រវឹង​ជោគជាំ​ដោយ​សារ​តែ​ខូចច​ិត្ត​ខ្លាំង​ធ្វើ​ឱ្យ​ Bell ជាប់​ក្នុង​នាវាកម្សាន្ត​ដែល​ឆ្ពោះ​ទៅ​សមុទ្រ​ Caribbean ជាមួយ​នឹង​ប៉ា​របស់​នាង​គឺ​ Harry ឪពុក​ដែល​នាង​ខាន​បាន​ជួប​មុខ​ដ៏សែន​យូរ​។ សេចក្ដី​ព្យាយាម​របស់​ Harry ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​កូន​ស្រី​ និង​កែប្រែ​សម្ព័ន្ធភាព​ដ៏​ផុយ​ស្រួយ​របស់​ពួក​គេ​ ត្រូវ​បាន​បង្ហាញ​យ៉ាង​ស្រស់​ស្អាត​ ថ្វី​ត្បិត​តែ​រឿង​នេះ​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ភាព​យន្ត​អារម្មណ៍​ល្អ​ បែប​កំប្លែង​ក្ដី​។ Like Father នឹង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​រំជួល​អារម្មណ៍​ ពិសេស​មនុស្ស​ដែល​មាន​ក្ដី​្ប្រាថ្នា​ចង់​បាន​ភាព​កក់​ក្ដៅ​រវាង​ឪពុក​និង​កូន​។

២. Hotel Transylvania 2
Hotel Transylvania 2 ភាពយន្ត​តុក្កតា​ (Animation) ដែល​បរិយាយ​ពី​រឿងរ៉ាវ​របស់​គ្រួសារ Dracula ក្រោយ​ពី​កូន​ស្រី​របស់​គេ​ Mavis​ បាន​រៀបការ​ជាមួយ​នឹង​ Jonathan រហូត​មាន​កូន​តូច​ឈ្មោះ​ Dennis។ ដោយ​សារ​តែ​ Dracula ​ចង់​បន្ត​ពូជពង្ស​ Dracula បន្ត​ទៅ​ចៅ​ប្រុស​ Dennis ធ្វើ​ឱ្យ​ចៅ​ប្រុស​របស់​គេ​មើល​ទៅ​ដូច​ជា​ស្ថិត​ក្នុង​រូបភាព​គ្រោះថ្នាក់​មួយ​ ថែម​រឿង​នេះ​ធ្វើ​ឱ្យ​ប៉ះ​ទង្គិច​សម្ព័ន្ធភាព​ឪពុក​កូន​រវាង​ Dracula និង​កូន​ស្រី​ Mavis ថែម​ទៀត​ផង​។ ចំណុច​​សំខាន់​ដែល​រឿង​នេះ​ផ្ដល់​ឱ្យ​អ្នក​ទស្សនា​គឺ​ ការ​បង្ហាញ​ឱ្យ​ឃើញ​ថា​លោក​ឪពុក​តែ​តែ​មាន​ក្ដី​សង្ឃឹម​ចង់​ឱ្យ​កូន​ខ្លួន​ធ្វើ​អ្វី​មួយ​ តែ​ចុង​ក្រោយលោក​ឪពុក​គ្រាន់​តែ​ប្រាថ្នា​ចង់​ឱ្យ​កូន​មាន​ក្ដី​សុខ​ និង​ព្រម​ទទួល​យក​បាន​គ្រប់​យ៉ាង​ដែល​កូន​ត្រូវ​ការ​។​

៣. Cargo
បើ​សិន​​អ្នក​និង​លោក​ឪពុក​របស់​អ្នក​ជា​អ្នក​និយម​ទស្សនា​ភាពយន្ត​ Zombie មិន​គួរ​រំលង​រឿង​ Cargo ជា​ដាច់​ខាត​ព្រោះ​រឿង​នេះ​ បរិយាយ​ពី​​ Andy ឪពុក​ម្នាក់​ដែល​បាន​ឆ្លង​រោគ​ខ្មោច​ឆៅ​ Zoombie តែ​បែរ​ជា​ត្រូវ​មក​រស់​នៅ​ចំ​កណ្ដាល​ជុំរំ​ខ្មោច​​ឆៅ Zombie ជាមួយ​នឹង​​​កូន​ស្រី​តូច​នា​តំបន់​ជនបទ​ដាច់​ស្រយាល​របស់​​ប្រទេស​អូស្ត្រាលី​។ Highlight សំខាន់​របស់​រឿង​នេះ​គឺ​ភាព​តាន​តឹង​បាន​​កើត​ឡើង​នៅ​ពេល​ដែល​ Andy ត្រូវ​រិះរក​គ្រប់​វិធី​ ​គ្រប់​​យ៉ាង​ ដើម្បី​ការពារ​កូន​ស្រី​ឱ្យ​ផុត​ភ័យ​អន្តរាយ​ពី​​គេ​ខ្លួន​ឯង​។​

៤. Finding Nemo
បើ​និយាយ​ពី​ភាពយន្ត​ប្រហែល​មិនមាន​អ្នក​ណាមិន​ស្គាល់​នោះ​ទេ​ ព្រោះ​រឿង​នេះ​ល្បីល្បាញ​ណាស់។ Finding Nemo និយាយ​ពី​តុក្កតា​ឈ្មោះ​ Marlin ដែល​ជា​អ្នក​ចាំ​ថែ​រក្សា​ការពារ​​កូន​​របស់​គេ​ Nemo គ្រប់​ទី​កន្លែង​ តែ​នៅ​ពេល​ដែល​ Nemo បាត់​ខ្លួន​ Marlin ត្រូវ​ហែល​ទឹក​ឆ្លង​មហាសមុទ្រ​ដ៏​សែន​ធំ​ល្វឹងល្វើយ​ ត្រូវ​​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ជាមួយ​នឹង​សត្វ​ចម្លែកៗ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ​ ក្នុង​គោល​បំណង​ស្វែង​រក​កូន​ប្រុស​និង​ការពារ​កូន​​​ប្រុស​របស់​គេ​ឱ្យ​រួច​ផុត​ពី​គ្រប់​មហន្តរាយ​។

៥. The Game Plan
The Game Plan គឺ​ជា​រឿង​ដែល​បរិយាយ​ពី​ Joe Kingman ( Dwayne Johnson) Quarter Back Team Football ដែល​កំពុង​តែ​រីករាយ​​ក្នុង​ជីវិត​ជា​ទី​បំផុត​ព្រោះ​អាជីព​កំពុង​តែ​ជោគជ័យ​ តែ​ថ្ងៃ​មួយ​ជីវិត​គេ​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​ព្រោះ​ថ្ងៃ​មួយ​មាន​ក្មេង​ស្រី​វ័យ​ប្រហែល​៧​ឆ្នាំ​ បាន​លេច​មុខ​ឡើង​នៅ​មុខ​ផ្ទះ​របស់​គេ​ហើយ​បាន​​អះអាង​ប្រាប់​គេ​ថា​ ខ្លួន​គឺ​ជា​កូន​ស្រី​របស់​ Joe ។​រឿង​នេះ​ The Rock សម្ដែង​ជា​តួអង្គ​លោក​ប៉ា​បាន​យ៉ាង​ល្អ​ ថែម​ទាំង​​ធ្វើ​ឱ្យ​អ្នក​ទស្សនា​សើច​​ ដោយ​សេចក្ដី​សុខ​ ស័ក្តិសម​បំផុត​សម្រាប់​ទស្សនា​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​ពិសេស​បែបនេះ​៕​

ថ្វី​ត្បិត​តែ​រឿង​ទាំង​៥​នេះ​បង្ហាញ​ពី​មិត្តភាព​ សម្ព័ន្ធ​ភាព​គ្រួសារ​ តែ​កូនៗ​ក៏​មិន​ត្រូវ​ភ្លេច​ដែរ​ថា​ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​ពិសេស​ ក្រៅ​ពី​នាំ​ប៉ាប៉ា​ ទស្សនា​ភាពយន្ត​ហើយ​នោះ​ គួរ​តែ​មាន​កម្មវិធី​ពិសេស​អ្វី​ផ្សេង​ទៀត​​ដូច​ជា​ពិសារ​អាហារ​ល្ងាច​ជុំ​គ្នា ​ហើយ​ជជែក​ពី​រឿងរ៉ាវ​ផ្សេង​ ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​ល្អ​មួយ​ក្នុង​គ្រួសារ​ផង​​ដែរ​៕​

Telegram-Troryorng
Share.