(ព្រះសីហនុ)៖ មានសេចក្តីរាយការណ៍មកថា កាលពីយប់មិញនេះ មានករណីផ្ទុះអាវុធមួយគ្រាប់ បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ធ្ងរ និងបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅភ្នំពេញ ។

សាក្សីបានឲ្យដែលឃើញហេតុការបានថ្លែងប្រាប់ថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៩ មិថុនា ២០២១នេះ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។  

ភ្លាមៗនោះ សមត្ថកិច្ចខេត្តព្រះសីហនុ បានតាមរកមុខបុរសម្នាក់ដែលជាខ្មាន់កាំភ្លើង ដែលបានបាញ់ទៅលើស្ត្រីជាអតីតប្រពន្ធចំនួន១គ្រាប់ ចំដើមទ្រូងខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ។

បច្ចុប្បន្ន មកទល់និងព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចនូវតែបន្តសកម្មភាពរុករកជនល្មើសដែលផ្ទុះអាវុធនោះ និង ពុំទាន់ឃើញនៅឡើយទេ ដោយជនល្មើសបានរត់គេចខ្លួនចូលក្នុងព្រៃ និងភាពស្មុកស្មាញក្នុងការរុករក ៕

អត្ថបទ៖ តោពីរ ក្រុងព្រះសីហនុ

Share.