សិល្បៈ​ជាតិ​៖ ​បើ​គ្រាន់​តែឆឹម សក្កដា ​បង្ហោះ​រូប​ភាព​យ៉ាងផ្អែម​ល្ហែម​ក្រសោប​ឱប​នារី​ម្នាក់​នៅ​លើ​បណ្ដាញ​សង្គម​ មិនមែន​ជា​រឿង​ចម្លែក​នោះ​ឡើយ​ ព្រោះ​លោក​ជា​តារា​សម្ដែង​ដូច្នេះ​រូប​នោះ​អាច​ដក​ស្រង់​ពី​ការ​សម្ដែង​ណាមួយ​រ​បស់​លោក​។ ប៉ុន្តែ​នៅពេល​ដែល​គូ​ដណ្ដឹង​ដ៏​ស្រស់​សោភា​របស់​លោក​គឺ​អ្នក​នាង​ ពេជ្រ សោភា​ សួរ​ដេញ​ដោល​ពី​អត្តសញ្ញាណ​របស់​នារី​នោះ​ ទើប​ធ្វើ​ឱ្យ​រឿង​ដែល​ធម្មតា​មួយ​នេះ​ក្លាយ​ជា​ប្រធានបទ​ក្ដៅនៅ​​លើ​បណ្ដាញ​សង្គម។

រូបភាព​ដែល​បាន​បង្ហោះ​ដោយ​ ឆឹម​ សក្កដា​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៣ មាន​ខ្លឹម​សារ​ថា​៖ «​ខែ​រងា​គេថ​តរូប​ចឹង​ឯង​។ ​ធម្មតា​ៗ ​ហាម​គិត​ផ្ដេសផ្ដាស​»​ នេះ​ បាន​ក្លាយ​ជា​ប្រធាន​បទ​ដែល​ហ្វេន​ៗ​ចូល​មក​ដេញ​ដោល​និង​ឆ្លើយ​តប​ភ្លាមៗ​នៅពេល​ ម្ចាស់​បេះដូង​របស់​បុរស​សង្ហា​រូប​នេះ​បាន​ចូល​មក​សាកសួរ​ចង់​ដឹង​ពី​អត្តសញ្ញាណ​នារី​បែរ​ខ្នងនៅ​ក្នុង​រង្វង់​ដៃ​ឱប​របស់​លោក​ ឆឹម សក្កដា ថា៖ «ម្នាក់​ស្រី​នឹង​អ្នក​ណា​គេ​?»

ហ្វេន​ៗ​ដែល​ជា​អ្នក​គាំទ្រ​តារា​ទាំង​ពីរ​ដួង​នេះ​បាន​ចូល​មក​ឆ្លើយ​តប​អ្នក​នាង​ពេជ្រ សោភា​ ដូចៗ​គ្នា​ថា មនុស្ស​ដែល​ស្ថិត​ក្នុង​រង្វង់​ដៃ​របស់​ ឆឹម សក្កដា គឺ​គ្មាន​អ្នក​ណា​ផ្សេង​នោះ​ឡើយ​ ប៉ុន្តែ​គឺជា​កញ្ញា​ ពេជ្រ សោភា ហ្នឹង​ឯង។

ស្នេហា​ដ៏​ទុំ​ជោរ​រហូត​ដល់​សម្រេច​ចិត្ត​ដឹកដៃ​គ្នា​ភ្ជាប់​ពាក្យ​នេះ​កាន់​តែ​ផ្អែមល្ហែម​ឡើង​ៗ ព្រោះ​គូស្នេហ៍​មួយ​គូ​នេះ​ឧស្សាហ៍​មាន​អ្វីថ្មីៗ​សំរាប់​ចែក​ឱ្យ​អ្នក​គាំទ្រ​បាន​រំភើប​និង​រីករាយ​ជាមួយ​ខ្លួន​ជា​និច្ច​។

ហ្វេន​ដែល​ដឹង​ច្បាស់​ថា​នារី​ក្នុង​ដៃ​លោក​ ឆឹម សក្កដា គឺជា​អ្នក​នាង​ ពេជ្រ សោភា បាន​ចូល​មក​អបអរសាទរ​ចំពោះ​ស្នេហា​អ្នក​ទាំង​ពីរ​ ដោយ​មាន​អ្នក​ខ្លះ​ថែម​ទាំង​និយាយ​លេង​សើច​ទៀត​ថា​៖ ច្រណែន​ ស្វីត​ណា​ស់​ អត់អាណិត​អ្នក​អត់​គូ​ទេពូ ជា​ដើម៕

Share.