ជនសង្ស័យម្នាក់បានលួចម៉ូតូមួយគ្រឿង ម៉ាក HONDA១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៦ ផ្លាកលេខភ្នំពេញ 1FO.1582 នៅចំណុច ចំការស្វាយភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី០៤ ខែមិថុនា ២០២១។ ក្រោយលួចបានសម្រេច មកដល់ថ្ងៃទី១៩ ខែមិថុនា ម្ចាស់ម៉ូតូបានប្រទះឃើញ ហើយបានប្ដឹងសមត្ថកិច្ចស្វាយរលំ ក៏ឃាត់ខ្លួនជនសង្ស័យបាន ហើយត្រូវបានបញ្ជូនសំណុំរឿងបន្ដទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការបន្ដតាមនីតិវិធី។ 

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា  ជនរងគ្រោះមានឈ្មោះ ថុល ចំណាប់ ភេទប្រុស  អាយុ៣៤ឆ្នាំ  ជនជាតិខ្មែរ  ទីលំនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល, មុខរបរ: កម្មករ ។  ឯជនសង្ស័យ មានឈ្មោះ ពុំ វីឡន ហៅយក្ស ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរទីលំនៅ:ភូមិស្ទឹងជ្រៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ,មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)  ។ 

ចំពោះដំណើររឿង សមត្ថកិច្ច បានរៀបរាប់ថា មុនពេលកើតហេតុខាងលេី ជនរងសង្ស័យ និងជនរងគ្រោះព្រមទាំងមិត្តភ័ក្ដិបាននាំគ្នាផឹកស៊ីនៅចំការស្វាយក្រោយផ្ទះ ដោយជនរងគ្រោះទុកម៉ូតូនៅទីនោះពុំបានដកកូនសោរចេញពីម៉ូតូទេ នៅពេលជនរងគ្រោះទៅបត់ជេីង ពេលនោះស្រាប់តែជនសង្ស័យ បានលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់តែម្តង។ លុះដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ទេីបជនរងគ្រោះតាមរកជនសង្ស័យឃេីញកំពុងតែជិះម៉ូតូរបស់ខ្លួននៅសង្កាត់ ស្វាយរលំក៏បានឃាត់ខ្លួនរួមទាំងវត្ថុតាងប្រគល់ជូននគរបាលប៉ុស្តិ៍ស្វាយរលំដេីម្បីធ្វេីការសាកសួរ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះដូចខាងលេីពិតប្រាកដមែន និងធ្លាប់ប្រព្រឹតអំពេីរំលោភលេីទំនុកចិត្ត កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង១៥និង៣០នាទីនៅចំណុចភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលដោយជនរងគ្រោះឈ្មោះសុខ សភា ភេទស្រី អាយុ៣៥ឆ្នាំប្រេីអោយជិះម៉ូតូម៉ាកHONDA125 ពណ៌ខ្មៅ សេរីឆ្នាំ២០០៧ ផ្លាកលេខកណ្តាល1E.8739 ទៅយកកាំបិតខ្លួនក៏ជិះម៉ូតូរបស់ជនរងគ្រោះយកទៅបាត់រហូតតែម្តង។ ក្រោយសាកសួររួចជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការបន្តតាមនីតិវិធី៕

Share.